ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគារមត្តេយ្យសិក្សា០១ខ្នងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅខេត្តបាត់ដំបង

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបងលោក សុខ លូ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារមត្តេយ្យសិក្សា០១ខ្នងមាន០៣បន្ទប់ នៅសាលាបឋមសិក្សាវត្តគរ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

នាយកសាលាបឋមសិក្សា វត្តគរ លោក ជី សុខហ៊ាង មានប្រសាសន៍ថានៅឆ្នាំ២០១៩ គណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាវត្តគរ បានផ្ដួចផ្ដើមកសាងអគារមត្តេយ្យថ្មី០១ខ្នង ស្មើ០៣បន្ទប់ ធ្វើអំពីថ្ម ប្រក់ស័ង្គសី និងបង្គន់អនាម័យ១ខ្នង មាន៣បន្ទប់ ធ្វើអំពីថ្ម ដើម្បីសម្រួលទៅដល់ការសិក្សារបស់សិស្សានុសិស្ស ដោយការកសាងបានចំណាយថវិកាសរុប ៦៩ ៩១៨ដុល្លាសហរដ្ឋអាមេរិកក្នុងនោះសប្បុរសជនចូលរួមថវិកាចំនួន ៩ ៣៩៩ដុល្លាសហរដ្ឋអាមេរិកផងដែរ។

អភិបាលខេត្តបាត់ដំបងលោក សុខ លូ បានលើកឡើងថា អគារមត្តេយ្យថ្មីនេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលចូលរួមសម្រួលបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សតូចៗ បានមួយកម្រិតទៀត ព្រោះថ្នាក់មត្តេយ្យសិក្សាគឺជាថ្នាក់មូលដ្ឋានគ្រឹះមួយ ដើម្បីត្រៀមខ្លួនចូលបឋមសិក្សា ប្រកបដោយគុណភាព ដូច្នេះសិស្សានុសិស្សទាំងអស់គ្រប់កម្រិត ត្រូវខិតខំរៀនសូត្រចាប់ពីថ្នាក់ក្រោម រហូតដល់ឧត្តមសិក្សា ដើម្បីបង្កើតបានជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខ ។

បន្ថែមពីនេះលោក សុខ លូ ក៏បានក្រើនរំលឹកដល់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដូសជំរុញ ឬដូសទី៣ សូមរួសរាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលបានរៀបចំទុក ដើម្បីចូលរួមទប់ស្កាត់ ឬកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសកូវីដ-១៩បម្លែង អូមីក្រុង ដែលកំពុងបង្កហានិភ័យជាថ្មីដល់សកលលោកផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក