កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋចំនួន ១,០៥៧,២៥៦នាក់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយគ្រូពេទ្យក្រសួងការពារជាតិ
ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិបានបង្ហាញថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ លើកទី១ បានចំនួន ១,០៥៧,២៥៦នាក់ ខណៈការចាក់លើកទី២បានចំនួន ៤៦៧,៤៧០នាក់។
សម្រាប់ប្រជាជនរស់នៅតំបន់ក្រហម ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិបានចាក់ជូនលើកទី១ បានចំនួន ៧៥៣,៤០៩នាក់ ខណៈចាក់លើកទី២ បានចំនួន ១៩១,៣០១នាក់។
ខាងក្រោមនេះជាតារាងបញ្ជីបូកសរុប ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ៖