ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ថាមហោស្រពភាពយន្តជប៉ុនរួមចំណែកនៃការជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា បានលើកឡើងថាមហោស្របភាពយន្តជប៉ុនឆ្នាំ២០២២ មិនត្រឹមជាវេទិការចាក់បញ្ចាំងខ្សែភាពយន្តដែលឆ្លងកាត់ការជ្រើសរើសយ៉ាងសម្រិតសម្រាំងរបស់ជប៉ុនប៉ុណ្ណោះទេ តែក៏ផ្តល់នូវជំនួបដ៏មានសារៈសំខាន់រវាងផលិតករ អ្នកបច្ចេកទេសភាពយន្តកម្ពុជានិងជប៉ុនផងដែរ។

ថ្លែងក្នុងកម្មវិធីបើកមហោស្របភាពយន្តជប៉ុន ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអនសែនសុខ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានបញ្ជាក់ថា ការចែករំលែកបទពិសោធគ្នាទៅវិញទៅមករវាងផលិតករ និងអ្នកបច្ចេកទេសរបស់ជប៉ុន និងកម្ពុជា ជាសកម្មភាពដ៏សំខាន់មួយជួយអ្នកជំនាញអាចរកឃើញនូវចំណុចខ្លាំង និងខ្សោយបានច្បាស់លាស់ ហើយឈានទៅកែលម្អចំណុចខ្វះខាតក្នុងការងារខ្លួនបានឆាប់រហ័សផងដែរ។

លោកស្រីរដ្ឋមន្ត្រីក៏បានបង្ហាញពីការរំពឹងទុកដែរថា ផលិតករភាពយន្តជប៉ុននឹងពិនិត្យមើលលទ្ធភាពវិនិយោគលើវិស័យភាពយន្តនៅកម្ពុជា ហើយប្រើប្រាស់ទេសភាពក្នុងប្រទេសកម្ពុជាធ្វើជាទីកន្លែងសម្រាប់ថតភាពយន្ត ស្របតាមគោលនយោបាយជាតិស្តីពីវប្បធម៌។ លោកស្រីសង្ឃឹមថា កម្មវិធីមហោស្របភាពយន្តជប៉ុននឹងជួយលើកកម្ពស់នូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនឲ្យកាន់តែជិតស្និតបន្ថែមទៀត ពិសេសលើវិស័យសិល្បៈ និងវប្បធម៌។

មហោស្រពភាពយន្តជប៉ុននៅកម្ពុជាឆ្នាំ២០២២នេះ នឹងផ្តើមរៀបចំចាប់ពីថ្ងៃទី១៤ ទី១៥ ទី១៦ ទី២២ និងបញ្ចប់នាថ្ងៃទី២៣ ខែមករា នៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអន សែនសុខ។ ភាពយន្តជប៉ុនចំនួន១០រឿងនឹងត្រូវចាក់បញ្ជាំងអមដោយការដាក់ចំណងជើងរងជាភាសាខ្មែរ និងអង់គ្លេស ឯការចូលរួមនឹងប្រព្រឹត្តទៅដោយសេរី ហើយសំបុត្រគឺមានការចែកជូន ៣០នាទីមុនការចាក់បញ្ចាំង។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបង្ហាញការជឿជាក់ថា ការបង្ហាញអំពីបែបបទនៃរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌ជប៉ុនតាមរយៈការចាក់បញ្ជាំងខ្សែភាពយន្តទាំង១០រឿងក្នុងកម្មវិធីមហោស្រពភាពយន្តនាឆ្នាំនេះ ប្រជាជនកម្ពុជានឹងស្គាល់ប្រជាជន និងប្រទេសជប៉ុនកាន់តែច្បាស់ជាងមុន។

លោកឯកអគ្គរាជទូតបានរៀបរាប់ថា៖ «តើលោក លោកស្រី ក្មួយៗចូលចិត្តទស្សនាភាពយន្តជប៉ុនទេ? ខ្ញុំសង្ឃឹមថា លោក លោកស្រី ក្មួយៗនឹងរីករាយជាមួយខ្សែភាពយន្តជប៉ុន»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក