ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

MRCអំពាវនាវទៅដល់ប្រទេសនៅតាមដងទន្លេមេគង្គដោះស្រាយបញ្ហាទឹកទន្លេស្រក

ភ្នំពេញ៖ គណកម្មការទន្លេមេគង្គ ហៅកាត់ថា MRC បានអំពាវនាវដល់ប្រទេសទាំង៦ នៅតាមដងទន្លេមេគង្គ ឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាទឹកទន្លេស្រក ខណៈបញ្ហានេះនឹងជះឥទ្ធិជលទៅដល់ជីវភាពប្រជាជននិងប្រព័ន្ធអេកូឡូស៊ីនៅតាមដងទន្លេដែលហូរកាត់ប្រទេសទាំងនេះ។

គណៈកម្មការទន្លេមេគង្គបានលើកឡើងថាអស់រយៈពេល៣ឆ្នាំជាប់ៗគ្នាមកដែលបញ្ហាលំហូរទឹកតិច ឬខ្វះទឹក កម្រិតទឹកមិនទៀតទាត់ ទឹកទន្លេរីងរាក់ និងគ្រោះរាំងស្ងួតបានកើតឡើងនៅតាមដងទន្លេមេគង្គ និងបានអំពាវនាវដល់ប្រទេសចិន ឡាវ ថៃ កម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម ឱ្យមានវិធានការជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិទាំងនេះ។

ការលើកឡើងរបស់ MRC នៅពេលនេះគឺបន្ទាប់ពីចេញរបាយការណ៍ដែលមានកម្រាស់១០០ទំព័រមួយ ដែលបានកត់សម្គាល់ថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ចាប់តាំងពីឆ្នាំ២០១៩ដល់ឆ្នាំ២០២១ លំហូរទឹកទន្លេមេគង្គបានធ្លាក់ចុះទាបខ្លាំងហើយឆ្នាំ២០២០ត្រូវចាត់ទុកជាឆ្នាំដែលស្ងួតហួតហែងបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៦ទសវត្សរ៍មកនេះ។

នៅក្នុងរបាយការណ៍នោះបានបង្ហាញថា បញ្ហាទាំងនោះនឹងជះឥទ្ធិពលទៅលើជីវភាពរស់នៅរបស់ពលរដ្ឋ ដែលពឹងផ្អែកលើការនេសាទ និងរបរកសិកម្ម ព្រមទាំងប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ។

នាយកប្រតិបត្តិនៃគណៈកម្មការទន្លេមេគង្គលោក អាន ពេជ្រហត្ថដា លើកឡើងថា វិបត្តិទឹកទន្លេមេគង្គនឹងជះឥទ្ធិពលធ្ងន់ធ្ងរដល់ផលនេសាទ និងផលកសិកម្ម ប៉ះពាល់ជីវភាពរស់នៅរបស់ពលរដ្ឋដែលរស់នៅពឹងផ្អែកលើការប្រកបរបរទាំងនោះ ថែមទាំងគំរាមកំហែងទៅដល់ប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេថែមទៀតផង។

លោកបន្តថាកិច្ចសហប្រតិបត្តិការនេះ គឺមិនមែនមានតែការចូលរួមពីប្រទេសចិនមួយនោះទេ ប៉ុន្តែត្រូវរួមគ្នាទាំងបណ្ដាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គផងដែរ។

លោក ហត្ថដា ស្នើដល់ប្រទេសជាប់ទន្លេមេគង្គទាំង៦ត្រូវធ្វើការជូនដំណឹងរួមមួយ ស្តីពីស្ថានភាពទឹកនិងសម្របសម្រួលលើការគ្រប់គ្រងអាងរក្សាទឹកទុកនិងទំនប់វារីអគ្គិសនីនៅតាមដងទន្លេ។ បន្ថែមពីនេះ បណ្ដាប្រទេសតាមដងទន្លេមេគង្គគួរគិតគូរលើការបង្កើតអាងរក្សាទឹកបន្ថែមទៀតដើម្បីគ្រប់គ្រងស្ថានភាពគ្រោះរាំងស្ងួតនិងទឹកជំនន់៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក