ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ ប្រាប់អគ្គលេខាធិការអាស៊ានឱ្យបង្កើនល្បឿននៃការចរចារស្ដីពីការប្រតិបត្តិនៃភាគីនៅសមុទ្រចិនខាងត្បូង

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់អគ្គលេខាធិការអាស៊ានឱ្យជំរុញការចរចារលើសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិនៃភាគីសមុទ្រចិនខាងត្បូង(DOC) ដើម្បីធ្វើឱ្យមានការវិវត្តន៍នៃសេចក្ដីថ្លែងការណ៍នេះទៅមុខបន្ថែមទៀតក្រោយពីត្រូវបានបង្កើតឡើងចំនួន២០ឆ្នាំមកនេះ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងអគ្គលេខាធិការអាស៊ាន លោក លឹម ចុក ហ៊ុយ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះថា ដើម្បីបារព្វខួបលើកទី២០នៃការបង្កើតឡើងនូវសេចក្ដីថ្លែងការស្ដីពីប្រតិបតិ្តនៃភាគីសមុទ្រចិនខាងត្បូង(DOC) និងដើម្បីធ្វើឱ្យមានការចរចារលើបញ្ហាសមុទ្រចិនខាងត្បូងមានការរីកចំរើននោះអគ្គលេខាធិការអាស៊ានត្រូវរួមចំណែកធ្វើយ៉ាងណាឱ្យមានការចរចារបញ្ហានេះអាចចេញជាលទ្ធផល។

លោក កៅ គឹមហួន បានលើកឡើងថា៖ «អគ្គលេខាធិការអាស៊ាននិងភាគីពាក់ព័ន្ធទាំងអស់បានឯកភាពគ្នាក្នុងការប្រារព្ធខួបលើកទី២០នៃDOC។ ក្នុងឱកាសនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើសុំអគ្គលេខាធិការជួយរួមចំណែកក្នុងការលើកទឹកចិត្តក្នុងការចរចាCOCឱ្យមានវឌ្ឍនភាពទៅមុខ» ។

ទាក់ទងនឹងបញ្ហានេះអគ្គលេខាធិការអាស៊ានលោក លឹម ចុក ហ៊ុយ បានលើកឡើងថា អគ្គលេខាធិការអាស៊ាននឹងខិតខំជំរុញលើការងារនេះ ជាពិសេសអាចនឹងផ្ដល់ទីតាំងរបស់អគ្គលេខាធិការអាស៊ានដែលស្ថិតនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ជាកន្លែងប្រជុំទាំងឡាយនៃការចរចាទៅលើក្រមសីលធម៌សមុទ្រចិនខាងត្បូង (COC) ផងដែរ។

ក្នុងឆ្នាំ២០០២ក្នុងពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-ចិនបានចុះហត្ថលេខាលើ "សេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង" ដែលកំណត់ដំណាក់កាលសម្រាប់ក្រមសីលធម៌ផ្លូវការត្រូវអនុវត្តតាម។ លក្ខខណ្ឌនៃការប្រកាសត្រូវបានបង្កើតឡើងដោយប្រទេសហត្ថលេខីគ្រាន់តែបានសន្យាដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និង "អនុវត្តការអត់ធ្មត់ដោយខ្លួនឯងក្នុងការធ្វើសកម្មភាពដែលនឹងធ្វើឱ្យមានភាពស្មុគស្មាញ ឬបង្កើនជម្លោះ និងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព"។

ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីដំណោះស្រាយ៣ចំណុចដើម្បីស្វែងរកដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង គឺការអនុវត្តន៍នូវសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង ការសម្របសម្រួលចរចាស្វែងរកបញ្ហារវាងអាស៊ាន-ចិន និងធ្វើឱ្យសម្រេចនូវក្រមសីលធម៌សមុទ្រចិនខាងត្បូងឱ្យបាន។ ទោះជាយ៉ាងណាក៏ដោយសម្ដេចតេជោបានប្រាប់ទៅអន្តរជាតិកុំឱ្យបន្ទោសកម្ពុជាឱ្យសោះប្រសិនមិនអាចរកដំណោះស្រាយចេញ ព្រោះបញ្ហាសមុទ្រចិនខាងត្បូងនេះគ្មានប្រទេសជាប្រធានអាស៊ានណាមួយអាចដោះស្រាយចេញនៅឡើយទេរហូតមកដល់ពេលនេះ តែក៏កុំមើលងាយកម្ពុជាផងដែរដោយសម្ដេចប្រាប់ឱ្យចាំមើលការអនុវត្តរបស់កម្ពុជាជាមុនសិន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក