ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជប៉ុនពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារមេរោគបំលែងថ្មី អូមីក្រុង

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយនៅថ្ងៃចន្ទ ទី១៧ ខែមករានេះថា ជប៉ុននឹងបើកយុទ្ធនាការណ៍ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញចំនួនពីរខែ ខណៈមេរោគបំលែងថ្មី Omicron មានការឆ្លងកាន់តែខ្ពស់នៅក្នុងប្រទេស។

លោក Fumio Kishida បានចេញមកចេញការជំរុញឲ្យមានការចាក់វ៉ាក់សាំងបែបនេះ ស្របពេលដែលការបោះឆ្នោតសភាជាន់ខ្ពស់ដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ ។

ជាឧទាហរណ៍ស្រាប់ លោក Yoshihide Suga បានលាលែងពីដំណែងកាលពីឆ្នាំមុន បន្ទាប់ពីករណី COVID-19 មានការកើនឡើងខ្លាំងនៅក្នុងប្រទេសនោះ។

នាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសុន្ទរកថាដែលបង្ហាញពីការចាប់ផ្តើមនៃសម័យប្រជុំសភាថា «រដ្ឋបាលរបស់ Kishida ដាក់អាទិភាពខ្ពស់បំផុតលើការឆ្លើយតបនឹងមេរោគឆ្លង» ។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះ ជប៉ុនបានរាយការណ៍ពីករណីឆ្លងមេរោគកូវីដ១៩ ចំនួន ១ ៨៧៩ ៦៣៩ នាក់ ស្លាប់១៨ ៤៣៣ និងជាសះស្បើយឡើងវិញចំនួន ១ ៧៣៥ ៩០៩ នាក់។ ខណៈអត្រាអ្នកចាក់វ៉ាក់សាំងវិញ យ៉ាងហោចណាស់ពលរដ្ឋជប៉ុន ៨០,៤ ភាគរយបានចាក់ដូសទី១ និងមានត្រឹមតែ០,៩ភាគរយប៉ុណ្ណោះដែលបានចាក់ដូសជំរុញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក