ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូរ៉េខាងជើងបាញ់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ទៀតចេញពីព្រលានយន្តហោះក្រុងព្យុងយ៉ាង

សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានរាយការណ៍ថា ព្រឹកនេះកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ពីអាកាសយានដ្ឋានក្នុងទីក្រុងព្យុងយ៉ាងរបស់ខ្លួន ដែលជាការសាកល្បងលើកទីបួនក្នុងខែនេះ។

ជាមួយគ្នានេះជប៉ុនក៏បានរាយការណ៍ពីការបាញ់បង្ហោះនេះផងដែរ ដោយបានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។

ក្នុងរយៈពេលមិនបានពីរសប្តាហ៍ផង កូរ៉េខាងជើង បានធ្វើការសាកល្បងកាំជ្រួចមីស៊ីលចំនួន៣ដងរួចទៅហើយ។ ការបាញ់២ដងជាប្រភេទ "កាំជ្រួចដែលមានល្បឿនលឿន" ដែលមានសមត្ថភាពល្បឿនលឿន និងហោះបានឆ្ងាយ ខណៈដែលការសាកល្បងកាលពីថ្ងៃសុក្រពាក់ព័ន្ធនឹងមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគូ (SRBMs) ចេញពីរថភ្លើង។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់បង្ហោះកាលពីថ្ងៃច័ន្ទហាក់ដូចជាពាក់ព័ន្ធនឹងគ្រាប់ផ្លោងចំងាយខ្លីចំនួនពីរដែលបានបាញ់ចេញពីភាគខាងកើតនៃអាកាសយានដ្ឋាន Sunan ក្នុងទីក្រុងព្យុងយ៉ាង។

កូរ៉េខាងជើង ក៏បានប្រើប្រាស់អាកាសយានដ្ឋានដើម្បីបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម Hwasong-12 (IRBM) ក្នុងឆ្នាំ ២០១៧ ដោយមានមេដឹកនាំ គីម ជុងអ៊ុន ជាអ្នកដឹកនាំផ្ទាល់តែម្តង។

JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាំជ្រួចដែលបានបាញ់កាលពីថ្ងៃចន្ទ ហោះបានប្រហែល ៣៨០គីឡូម៉ែត្រទៅកម្ពស់ខ្ពស់បំផុត ៤២គីឡូម៉ែត្រ។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Nobuo Kishi បាននិយាយថា មីស៊ីលទាំងនោះហាក់ដូចជាបានធ្លាក់ក្នុងមហាសមុទ្រ ក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។

លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «វាគឺជាភស្តុតាងដោយខ្លួនឯងថា គោលបំណងនៃការបាញ់មីស៊ីលញឹកញាប់របស់កូរ៉េខាងជើង គឺដើម្បីកែលម្អបច្ចេកវិទ្យាមីស៊ីលរបស់ពួកគេ»។

លោក Kishi បានបន្ថែមថា ការបាញ់ម្តងហើយម្តងទៀតនៃមីស៊ីលផ្លោងរបស់កូរ៉េខាងជើងកំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរសម្រាប់សហគមន៍អន្តរជាតិរួមទាំងប្រទេសជប៉ុនផងដែរ ដោយលោក Kishi បានបន្ថែមថា ការបាញ់បង្ហោះជាបន្តបន្ទាប់គឺជាការបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ប្រទេសកូរ៉េខាងជើងពីការអភិវឌ្ឍន៍មីស៊ីលផ្លោងទាំងអស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក