លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

គណៈកម្មាធិការជាតិអេស្កាប់រៀបចំកឋកថាស្ដីពី «ការពង្រឹងភាពជាអ្នកដឹកនាំនិងតុល្យភាពជីវិតឱ្យកាន់តែប្រសើរ»

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់លោក លី ធុជ បានដឹកនាំមន្រ្តី បុគ្គលិកចំនួន ៨០នាក់ចូលរួមស្តាប់បាឋកថាស្តីពី “ការពង្រឹងភាពជាអ្នកដឹកនាំ និងតុល្យភាពជីវិតឲ្យកាន់តែប្រសើរ តាមរយៈការគ្រប់គ្រងសីលធម៌ ដោយផ្អែកលើការបង្រៀនរបស់ព្រះពុទ្ធសាសនា” កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។

ការរៀបចំបាថកថានេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ និងលោកបណ្ឌិត ម៉ី កល្យាណ និងរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI-GMAC)។ បាឋកថានេះ បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការស្វែងយល់អំពីតម្រូវការចាំបាច់ បញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ជីវិត និងការងារប្រចាំថ្ងៃ ជាពិសេសការគ្រប់គ្រងសតិអារម្មណ៍ ការពង្រឹងស្មារតី ការអប់រំចិត្ត និងការតម្រង់ទិសតាមគន្លងព្រះពុទ្ធសាសនា។

នេះជាសិក្ខាសាលាលើកទី៣ហើយដែលត្រូវបានរៀបចំដើម្បីគាំទ្រផ្តល់នូវវគ្គបណ្តុះបណ្តាលជូនដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន និងគណៈកម្មាធិការជាតិអេស្កាប់ លើការពង្រឹងសមត្ថភាពភាពអ្នកដឹកនាំ និងឥរិយាបទរបស់បុគ្គលដែលមានប្រសិទ្ធភាព ដែលត្រូវបានគាំទ្រដោយប្រធានសមាគមវិស័យកាត់ដេរនៅកម្ពុជាឧកញ៉ា វាន់ ស៊ូអៀង និងប្រធានវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរកម្ពុជា CGTI-GMAC លោក Andrew Tey៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក