ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងបរិស្ថានដាក់បញ្ជូលមេរៀនអំពីសត្វក្រៀលចូលកម្មវិធីសិក្សាក្នុងសាលាគោលដៅចំនួន៣

ភ្នំពេញ៖ ក្រសួងបរិស្ថានបានសម្រេចដាក់បញ្ជូលមេរៀនអំពីបរិស្ថាន និងសត្វក្រៀលចូលក្នុងកម្មវិធីសិក្សារបស់សិស្សនៅតាមបណ្តាសាលាចំនួន៣ នៃស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ ដើម្បីជំរុញដល់កិច្ចការអភិរក្សជីវៈចម្រុះតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

ថ្លែងបញ្ជាក់ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងបរិស្ថាន ដើម្បីស្វែងយល់អំពីវឌ្ឍនភាពគម្រោងអភិរក្សតំបន់ដីសើម តំបន់ការពារទេសភាពបឹងព្រែកល្ពៅនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអះអាងថា បច្ចុប្បន្នក្រសួងកំពុងអនុវត្តសកម្មភាពការងារសំខាន់ៗចំនួន ៤ គឺការអភិរក្សជីវៈចម្រុះ ការលើកម្ពស់ជីវភាព សហគមន៍ ការអប់រំផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវ។

ចំពោះការអប់រំផ្សព្វផ្សាយ ក្រសួងបានបញ្ជូលកម្មវិធីអប់រំអំពីបញ្ហាបរិស្ថាន និងសត្វក្រៀល ទៅក្នុងកម្មវិធីសិក្សារបស់សាលារៀនគោលដៅចំនួន៣ គឺសាលាបឋមសិក្សាសង្គមមានជ័យ សាលាបឋមសិក្សាក្ដុលជ្រុំ និងសាលាបឋមសិក្សាបន្ទាយធ្លាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សិក្សានុសិស្សអំពីសារៈសំខាន់ជីវៈចម្រុះ ជាពិសេសសត្វក្រៀល នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ឯការអភិរក្សជីវៈចម្រុះ ក្រសួងបានសាងសង់ស្នាក់ការរងមួយកន្លែង ពង្រឹងការល្បាតនៅក្នុងតំបន់ សាងសង់អាងទឹកទំហំ ១៦ហិកតាដើម្បីរក្សាទឹកទុកជាអចិន្ត្រៃយ៍សម្រាប់ទ្រទ្រង់ដល់ពពួកសត្វស្លាបទឹកជាពិសេសសត្វក្រៀល។ ជាមួយគ្នានេះក្រសួងក៏មានកម្មវិធីផ្សព្វផ្សាយតាមទម្រង់ផ្សេងៗ ដូចជាការចាក់បញ្ចាំងខ្សែភាពយន្តអប់រំ និងការចាក់សំឡេងចល័តនៅតាមភូមិជាប់នឹងតំបន់ការពារទេសភាពដែរ។

លោកក៏បានបន្ថែមថា នៅពេលនេះក្រសួងបានធ្វើការដាំព្រៃលិចទឹកទំហំ៥ហិកតា និងដាំមើមផ្លុងលើផ្ទៃដីទំហំ២៥ហិកតា សម្រាប់ជាចំណីរបស់សត្វក្រៀល និងបានគ្រប់គ្រងរុក្ខជាតិប្រភេទរាតត្បាត ដូចជាប្រខ្លបយក្ស (Mimosa pigra) វល្លិ៍រាតត្បាត និងកំប្លោក ផងដែរ។

លោកមានជំនឿថាការជំរុញអភិរក្សសត្វក្រៀលក្នុងតំបន់នេះនឹងជួយលើកកម្ពស់ជីវភាពសហគមន៍ឱ្យកាន់តែប្រសើរ។

តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨ ៣០៥ហិកតា និងសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទក្នុងមានសត្វស្លាបចំនួន ១៣២ប្រភេទ ត្រីចំនួន ១៣៨ប្រភេទ និងរុក្ខជាតិទឹក ៣០ប្រភេទ។ ការស្រាវជ្រាវចុងក្រោយបង្ហាញថា មានជីវៈចម្រុះច្រើនប្រភេទមានការកើនឡើងក្នុងតំបន់នេះ ពិសេសសត្វចង្កៀលខ្យងបានកើនចំនួនរហូតរាប់ពាន់ក្បាល ហើយមានសំបុកពងកូនមិនក្រោម ២ ១៨៦ សំបុកឡើយ បន្ថែមលើនេះក៏មានប្រភេទសត្វស្លាបជិតផុតពូជជាច្រើនទៀតដូចជាសត្វចាបព្រៃវែង និងត្រដក់ធំផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក