ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងអប់រំ ថាសិស្សទទួលបាននិទ្ទេសAច្រើននៅឆ្នាំនេះគឺដោយសារការខិតខំប្រឹងប្រែងរបស់ពួកគេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានលើកឡើងថាកត្តាដែលធ្វើឱ្យសិស្សប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេសAមានចំនួនច្រើនក្នុងសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ គឺដោយសារសិស្សានុសិស្សបានខិតខំប្រឹងប្រែងរៀនសូត្រ និងការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធដែលជម្រុញឱ្យការប្រឡងប្រព្រឹត្តទៅដោយមានភាពរលូននិងល្អប្រសើរ។

លទ្ធផលនៃការប្រឡងបាក់ឌុប ត្រូវបានប្រកាសកាលពីថ្ងៃទី១៤ និង១៥មករា ឆ្នាំ២០២២ ដែលមានបេក្ខជនប្រឡងជាប់សរុបចំនួន ៧២ ០១៦នាក់ ក្នុងចំណោមបេក្ខជនប្រឡងសរុប ១១៤ ១៨៧នាក់ ដែលស្មើនឹង ៦៥,៦៥% ធៀបទៅនឹងឆ្នាំ២០១៩ ដែលមានចំនួន ៦៨,៦២% ។

បើទោះបីជាការប្រឡងបាក់ឌុបនៅក្នុងឆ្នាំនេះ មានការធ្លាក់ចុះនូវបេក្ខជនដែលបានប្រឡងជាប់និងការសិក្សាមានភាពរអាក់រអួល ដោយសារតែការផ្លាស់ប្ដូរមករៀននៅតាមប្រព័ន្ធអនឡាញក្ដី តែសិស្សដែលប្រឡងជាប់ទទួលបាននិទ្ទេសAមានចំនួនច្រើនជាងបេក្ខជនដែលប្រឡងកាលពីឆ្នាំ២០១៩។

សិស្សដែលទទួលបាននិទ្ទេសAនៅក្នុងឆ្នាំ២០២១នេះមានចំនួន ១៧៥៣នាក់ ធៀបទៅនឹងឆ្នាំ២០១៩ ដែលមានចំនួនត្រឹមតែ៤៤៣នាក់តែប៉ុណ្ណោះ។

ករណីនេះអ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា ថាជាលទ្ធផលល្អនៃការរៀបចំប្រព័ន្ធអប់រំនៅកម្ពុជាទោះបីត្រូវជួបឧបសគ្គដោយជំងឺកូវីដ-១៩ក្ដី។

លោកបន្ថែមថា៖ «លទ្ធផលប្រលងបាក់ឌុបបង្ហាញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនប្រលង មុននិងក្នុងបរិបទកូវីដ-១៩ ក្រោមការជួយជ្រោមជ្រែងពីសំណាក់មាតាបិតា លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ និងគ្រប់ភាគីពាក់ព័ន្ធ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តបទបញ្ញត្តិប្រឡង និងវិធានការសុវត្ថិភាពសុខភាពនៅគ្រប់ដំណាក់កាលប្រឡងបាក់ឌុបថ្ងៃ២៧-២៨ ធ្នូ ២០២១» ។

បើទោះជាយ៉ាងណាក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុបារាំងផ្សាយជាភាសាខ្មែរ រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានលើកឡើងថាកត្តាដែលនាំឲ្យមានការកើននូវនិទ្ទេសA នៅក្នុងការប្រឡងគឺដោយសារតែក្រសួងបានបន្ធូរបន្ថយកម្រិតលំបាកវិញ្ញាសាក្នុងការប្រលងប្រមាណ២០%។

កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការកោតសរសើរចំពោះសិស្សប្រឡងជាប់បាក់ឌុបទាំងអស់ និងបានប្រកាសជួបជាមួយសិស្សប្រឡងបាក់ឌុបនិទ្ទេសAទាំងអស់ដើម្បីជាការលើកទឹកចិត្តដល់សិស្សទាំងអស់ដែលបានខិតខំរៀនសូត្រ ខណៈពេលវេលា និងទីកន្លែងជំនួបនឹងជម្រាបជូនតាមក្រោយតាមរយៈរដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក