ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោរៀបរាប់ពីប្រវត្តិសាស្ត្រកម្ពុជានិងទាមទារឱ្យមានការកែតម្រូវលើការបកស្រាយប្រវត្តិសាស្ត្រខុសនាពេលកន្លងមក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាទៅថ្ងៃអនាគតការកសាងស្ដូបមិត្តភាពកម្ពុជាវៀតណាមនឹងត្រូវរំលេចនូវការជួយគ្នារវាងប្រទេសទាំងពីរ គឺការជួយរបស់កម្ពុជាក្នុងការនាំឱ្យវៀតណាមរួបរួមជាតិ និងការជួយរបស់វៀតណាមមកកម្ពុជាក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ក្នុងសារពិសេសរបស់សម្ដេចតេជោនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នេះសម្ដេចតេជោបានប្រតិកម្មនឹងអ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គមម្នាក់ដែលបានលើកឡើងថា «វៀតណាមជាទាហានស៊ីឈ្នួលរបស់សហភាពសូវៀតក្នុងការរំដោះប្រទេសកម្ពុជា»។ សម្ដេចបានចាត់ទុកការលើកឡើងនេះជាការប្រមាថធ្ងន់ធ្ងរនៃពលីកម្មរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានយកជីវិតមកប្ដូរដើម្បីជួយកម្ពុជា ដោយសម្ដេចបានប្រកាសការពារថា ការជួយរបស់វៀតណាមក្នុងការរំដោះប្រទេសកម្ពុជាគឺជាការជួយដោយសុទ្ធចិត្ត។

សម្ដេចតេជោបានលើកឡើងថា៖ «ពលិកម្មរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលមួយចំនួនឥឡូវនេះប្រពន្ធកូនគេមេម៉ាយ កូនគេក្លាយជាក្មេងកំព្រា ក្នុងចំណុចនេះគឺយើងមិនអាចទទួលយកបាននូវការបកស្រាយនេះបានទេ» ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា វៀតណាមកម្ពុជាតែងតែដឹងគុណគ្នាទៅវិញទៅមកលើការរំដោះជាតិប្រជាជននៃប្រទេសជិតខាងទាំងពីរ ដោយមេដឹកនាំវៀតណាមក៏តែងតែរំលឹកពីការជួយរបស់កម្ពុជាក្នុងការនាំឱ្យប្រទេសវៀតណាមអាចបង្រួមបង្រួមនិងអភិវឌ្ឍន៍ដល់សព្វថ្ងៃ។ ហើយគម្រោងទៅថ្ងៃអនាគតពីការកសាងស្ដូបអនុស្សវរីយ៍កម្ពុជាវៀតណាមគឺត្រូវរំលឹកពីដឹងគុណរវាងប្រទេសទាំងពីរឱ្យគ្នាទៅវិញទៅមក។

សម្ដេចតេជោ ថា៖ «រាល់សុន្ទរកថារបស់មេដឹកនាំវៀតណាម។ មេដឹកនាំរៀតណាមតែងតែអរគុណដល់កម្ពុជាដែលកម្ពុជាបានជួយវៀតណាមក្នុងការរំដោះភាគខាងត្បូងវៀតណាម។ ដូច្នេះបានជាគម្រោងការអនាគតរបស់យើងនាពេលខាងមុខនេះស្ដូបអនុស្សាវរីយ៍ទាំងអស់ត្រូវសរសេរឱ្យមានគ្រប់លក្ខណៈគឺការកសាងស្ដូបនេះសំដៅមើលឃើញប្រជាជនកម្ពុជាជួយប្រជាជនវៀតណាមក្នុងការរំដោះភាគខាងត្បូងនឹងឈានទៅរកការឯកភាពជាតិនឹងការអភិវឌ្ឍ ហើយស្ដូបនេះក៏កសាងឡើងដើម្បីឱ្យឃើញអំពីការជួយរបស់វៀតណាមឱ្យប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត» ។

វៀតណាមបានទទួលឯករាជ្យពីបារាំងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ទោះជាយ៉ាងណាដោយឥទ្ធិពលសង្គ្រាមត្រជាក់នៅឆ្នាំ១៩៥៥ ប្រទេសបានបែកខ្ញែកជាពីរដោយវៀតណាមខាងជើងគ្រប់គ្រងបែបកុំម្មុយនីស្តតាមសហភាពសូវៀត និងខាងត្បូងគ្រប់គ្រងតាមបែបសេរីតាមបែបអាមេរិក។ ទោះជាយ៉ាងណាដោយមានការជួយពីសម្ដេចព្រះនរោត្តម សីហនុ បានដល់វៀតណាមខាងជើងឱ្យប្រើប្រាស់ទឹកដីកម្ពុជាក្នុងការប្រយុទ្ធដើម្បីបង្រួបបង្រួមជាតិនោះ បានធ្វើឱ្យកងទ័ពវៀតណាមខាងជើងវាយឈ្នះដណ្ដើមគ្រប់គ្រងវៀតណាមខាងត្បូងបានទាំងមូលមានការបង្រួបបង្រួមជាតិឡើងវិញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។

នៅចុងឆ្នាំ១៩៧៨ វៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួនចូលរួមជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីវាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលធ្វើឱ្យកម្ពុជាអាចធានាដល់សិទ្ធរស់រានមានជីវិតឡើងវិញដែលជាចំណុចចាប់ផ្ដើមនៃការអភិវឌ្ឍន៍ជាតិដល់សព្វថ្ងៃនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក