អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

កូវីដ-១៩រលកទី៣៖ ចំនួនអ្នកឆ្លងកើនឡើងរាប់ម៉ឺននាក់នៅម៉ាឡេស៊ីត្រឹមរយៈពេល ២ថ្ងៃ

ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ី បានបន្តរកឃើញអ្នកឆ្លងបំបែកកំណត់ត្រាពីរថ្ងៃជាប់គ្នា នៅថ្ងៃពុធម្សិលមិញ និងថ្ងៃព្រហស្បតិ៍នេះ ពោលគឺមានការរកឃើញករណីវិជ្ជមានថ្មី ៦,៨០៦នាក់ និងនៅថ្ងៃពុធមានចំនួន ៦,០៧៥ សរុបដល់ជិត ១៣,០០០នាក់ត្រឹមរយៈពេល ២ថ្ងៃ។


តាមរបាយការណ៍របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី ក្នុងចំណោមការរកឃើញអ្នកឆ្លងថ្មីចំនួន ៦,៨០៦នាក់នៅថ្ងៃនេះ តំបន់ដែលមានអត្រាឆ្លងខ្ពស់បំផុតរួមមាន រដ្ឋ Selangor ចំនួន ២,២៧៧ករណី, រដ្ឋ Johor ចំនួន ៦១៥ករណី និងរាជធានីគូឡាឡាំពួរមានចំនួន ៦៥៥ករណី ដែលសរុបរួមអត្រាអ្នកឆ្លងកើនឡើងដល់ ៤៩២,៣០២នាក់។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋតាមរយៈសារ Twitter សូមឱ្យមានការអនុវត្តវិធានការបិទខ្ទប់ដោយខ្លួនឯង ឬ Self-Lockdown ព្រមទាំងកាត់បន្ថយការចេញទៅខាងក្រៅ ដូចជាចេញទៅទិញសម្ភារៈចាំបាច់ត្រឹមតែម្តងក្នុងមួយសប្តាហ៍ជាដើម។ និយាយដោយឡែក ព្រះចៅស៊ុលតង់រដ្ឋ Johor ក៏បានកោះប្រជុំជាបន្ទាន់ជាមួយសមាជិក និងតំណាងសភារដ្ឋ Johor ក្នុងការរកដំណោះស្រាយជុំវិញវិបត្តិរលកទី៣ នៃកូវីដ-១៩ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក