ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្ដេចប្រកាសជួបសិស្សជាប់បាក់ឌុបនិទ្ទេសAឆ្នាំសិក្សា២០២០-២០២១ទាំងអស់

ភ្នំពេញ: នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ប្រកាសជួបជាមួយសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេសAទាំងអស់ដើម្បីលើកទឹកចិត្តសិស្សទាំងអស់ដែលបានខិតខំរៀនសូត្រ។

សម្ដេចតេជោបានសរសេរនៅលើហ្វេសបុកសម្ដេខនាថ្ងៃនេះថា សម្ដេចសូមអបអរសាទរចំពោះសិស្សទាំងអស់បានប្រឡងជាប់បាក់ឌុបទាំងអស់ក្នុងសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ សម្ដេចបានសម្ដែងនូវការកោតសរសើរចំពោះសិស្សដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ដែលមានរហូកដល់១៧៥៣នាក់។

សម្ដេចតេជោបានសរសេរថា៖ «សូមអបអរសាទរចំពោះចៅៗដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស។ ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ដែលឆ្នាំនេះមានរហូកដល់១៧៥៣នាក់។ ដូចឆ្នាំមុនៗដែរលើកលែងតែឆ្នាំ២០២០ ដែលឱយជាប់ទាំងអស់គ្នាដោយគ្មាននិទេ្ទសដោយសារកូវីដ១៩។ ឆ្នាំនេះខ្ញុំនិងជួបជាមួយចៅៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់និងទទួលបាននិទ្ទេសA។ ពេលវេលានិងទីកន្លែងជួបនិងជំរាបតាម ក្រោយតាមរយៈរដ្ឋមន្ត្រីហង្ស ជួនណារ៉ុន»។

ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ ដោយបេក្ខជនប្រឡងជាប់មានចំនួន ៦៥,៦៥% ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន១ ៧៥៣នាក់មានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបនឹងឆ្នាំ២០១៩។

ក្នុងនោះផងដែរ ចំណោមអ្នកជាប់បាន A ចំនួន ១៧៥៣នាក់ មានបេក្ខជនមកពីរាជធានីភ្នំពេញ ៥៦៥នាក់ ខេត្តសៀមរាប ១៥៣នាក់ កណ្តាល ១២៧នាក់ បាត់ដំបង ១២៣នាក់ កំពង់ចាម ១១៨នាក់ បន្ទាយមានជ័យ ៩៩នាក់ តាកែវ ៩៩នាក់ ព្រៃវែង ៨៧នាក់ កំពត ៧៥នាក់ ត្បូងឃ្មុំ ៥៤នាក់ ក្រចេះ ៤៥នាក់ កំពង់ធំ ៤១នាក់ កំពង់ស្ពឺ ៣៣នាក់ ពោធិ៍សាត់ ២៨នាក់ ស្វាយរៀង ២៦នាក់ កំពង់ឆ្នាំង ២២នាក់ ព្រះសីហនុ ២០នាក់ រតនគិរី ០៩នាក់ ស្ទឹងត្រែង ០៦នាក់ ប៉ៃលិន ០៦នាក់ ឧត្តរមានជ័យ ០៥នាក់ កោះកុង ០៤នាក់, ព្រះវិហារ ០៤នាក់ កែប ០៣នាក់ និងខេត្តមណ្ឌលគិរី ០១នាក់៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក