
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៥ករណីថ្មី (ឆ្លងសហគមន៍១៦នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៩ករណី ខណៈអ្នកជំងឺ ១៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,៧៧៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០១៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៧,០៨៩នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ២០,១៣៩ករណី៕