សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ការលក់គ្រឿងស្រវឹងនៅតែបន្តបិទដើម្បីទប់ស្កាត់ ការឆ្លងរាលដាលក្នុងភូមិស្រ្តខេត្តកណ្ដាល

កណ្ដាល : នៅថ្ងៃព្រហស្បតិ៍  ទី២០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាលបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទនិងផ្អាកការទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដា្ឋន តូបអាហារ ហាងការហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋាន ផ្នែកអាហារភេសជ្ជៈគ្រប់ប្រភេទដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តកណ្ដាលបានបន្តទៀតថានាយករដ្ឋបាលសាលាខេត្តកណ្តាល ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងតាខ្មៅ ប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានា អាជីវករ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបនិងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក