ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះអង្គម្ចាស់Andrew បាត់បង់ឋានៈជាយោធានិងខ្សែររាជវង្សក្រោយមានរឿងអាស្រូវផ្លូវភេទ

អន្តរជាតិ៖ ព្រះរាជបុត្រទី២ របស់ម្ចាស់ក្សត្រី Elizabeth គឺព្រះអង្គម្ចាស់ Andrew កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានដកចេញពីមុខតំណែងជាខ្សែររាជវង្សបន្ទាប់ពីព្រះអង្គប្រឈមមុខនឹងសំណុំរឿងរដ្ឋប្បវេណីរបស់សហរដ្ឋអាមេរិក ពីបទរំលោភបំពានផ្លូវភេទ។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានដកស្រង់ប្រភពរាជវង្សដែលមិនបញ្ចេញឈ្មោះដោយនិយាយថា ទ្រង់នឹងលែងមានងារជារាជវង្សទៀតហើយ ខណៈព្រះរាជវាំងអង់គ្លេស Buckingham ក៏បានប្រកាសថាគាត់ក៏បានបោះបង់ចោលតំណែងយោធាកិត្តិយសផងដែរ។ ព្រះអង្គម្ចាស់នឹងបន្តមិនបំពេញភារកិច្ចសាធារណៈនានាដដែល ហើយនឹងឡើងការពារក្តីនៅសហរដ្ឋអាមេរិក ក្នុងនាមជាប្រជាជនទូទៅ។

ព្រះអង្គម្ចាស់ Andrew មានរឿងក្តីមួយនៅអាមេរិក ពាក់ព័ន្ធការរំលោភបំពានផ្លូវភេទ ដែលត្រូវបានស្ត្រីជនជាតិអាមេរិកឈ្មោះ Virginia Guiffre ចោទប្រកាន់ថា ធ្លាប់បំពានផ្លូវភេទទៅលើអ្នកស្រីកាលពីអ្នកស្រីនៅមានអាយុ១៧ឆ្នាំ ក្នុងឆ្នាំ ២០០១។ អ្នកស្រី Guiffre បានអះអាងថា អតីតមហាសេដ្ឋីអាមេរិក លោក Jeffrey Epstein ជាអ្នកនាំគាត់ទៅជួបព្រះអង្គម្ចាស់ Andrew៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក