អន្តរជាតិ៖ ក្រុមSnipersរុស្សីបានចូលរួមសមយុទ្ធយោធានៅតំបន់ Rostov ក្បែរព្រំដែនអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ ខណៈស្ថានភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងកើនកម្ដៅកាន់តែខ្លាំង។
ក្រសួងការពារជាតិរុស្សីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមSnipers បានហ្វឹកហាត់ក្នុង លំហាត់ក្លែងបន្លំ ការប្រើប្រាស់ឧបករណ៍សង្កេត និងការកំណត់គោលដៅ។
រុស្ស៊ីមួយរយៈចុងក្រោយនេះ មានបញ្ហាររកាំរកូសច្រើនដែលធ្វើឲ្យកម្តៅនៃការសន្ទនារវាងទីក្រុង ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ព្រមទាំងអង្គការណាតូមានការកើនឡើងកម្តៅគួរឲ្យកត់សម្គាល់។ ទីក្រុងវ៉ាស៊ីនតោនបានជំរុញទីក្រុងមូស្គូកុំបង្ករសង្រ្គាម ក្រោយឃើញមានវត្តមានកងទ័ពរុស្សីប្រមាណ១០ម៉ឺននាក់នៅជិតព្រំដែន អ៊ុយក្រែន ដែលបានធ្វើឱ្យអ៊ុយក្រែន និងលោកខាងលិចមានការព្រួយបារម្ភ អំពីការលុកលុយថ្មីដែលអាចកើតមានឡើងដែលមិនធ្លាប់មានក្នុងរយៈពេលប្រាំបីឆ្នាំបន្ទាប់ពីប្រទេសរុស្ស៊ីបានដណ្តើមយកតំបន់គ្រីមៀពីអ៊ុយក្រែន។
ទោះបីយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបាននិយាយថា ខ្លួនមិនមានចេតនាវាយប្រហារ និងមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការផ្លាស់ទីជុំវិញទាហានរបស់ខ្លួននៅលើទឹកដីរបស់ខ្លួន និងធ្វើសមយុទ្ធយោធាតាមដែលខ្លួនយល់ឃើញ៕