ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូរ៉េខាងជើងព្រមានចេញសកម្មភាពកាន់តែខ្លាំងបន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មថ្មី

អន្តរជាតិ៖ កូរ៉េខាងជើងនៅថ្ងៃសុក្រ នេះបានសម្តែងការមិនពេញចិត្តក្រោយរដ្ឋបាលប្រធានាធិបតីប៉ៃឌិន ដែលបានដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសនេះ ជុំវិញការសាកល្បងមីស៊ីលចុងក្រោយរបស់ខ្លួន ហើយបានព្រមានថាអាចនឹងចេញសកម្មភាពកាន់តែខ្លាំង ប្រសិនបើទីក្រុងវ៉ាស៊ីនតោនរក្សាជំហរចង់ប្រឈមមុខដាក់គ្នាជាមួយខ្លួននោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង អ្នកនាំពាក្យក្រសួងការបរទេសដែលមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងថា ការបាញ់បង្ហោះមីស៊ីលលឿនជាងសំឡេងរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះថាជាសមយុទ្ធការពារស្វ័យការពារដ៏ត្រឹមត្រូវមួយ។

អ្នកនាំពាក្យរូបនេះបាននិយាយថា ទណ្ឌកម្មថ្មីបានគូសបញ្ជាក់ពីចេតនារបស់សហរដ្ឋអាមេរិកដែលចង់ប្រឈមមុខជាមួយកូរ៉េខាងជើងបើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតរបស់ទីក្រុងវ៉ាស៊ីនតោនឱ្យទីក្រុងព្យុងយ៉ាងបន្តការទូតឡើងវិញបន្ទាប់ពីបានជាប់គាំងលើការខ្វែងគំនិតគ្នាអំពីការបន្ធូរបន្ថយទណ្ឌកម្ម និងជំហានរំសាយអាវុធនុយក្លេអ៊ែរក៏ដោយ។

រដ្ឋបាលលោក ប៉ៃឌិន កាលពីថ្ងៃពុធបានដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើងប្រាំនាក់ដែលពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង ដើម្បីឆ្លើយតបចំពោះការសាកល្បងមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ ហើយក៏បាននិយាយថា ខ្លួននឹងស្នើរទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិដាក់លើកូរ៉េខាងជើង។

ការប្រកាសដោយរតនាគារអាមេរិកបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើងបាននិយាយថា មេដឹកនាំគីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បងជោគជ័យនៃមីស៊ីលល្បឿនលឿនជាងសំឡេងកាលពីថ្ងៃអង្គារ។

អ្នកនាំពាក្យកូរ៉េខាងជើងបាននិយាយថា ការអភិវឌ្ឍមីស៊ីលថ្មីរបស់កូរ៉េខាងជើងគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធ្វើទំនើបកម្មយោធាហើយមិនកំណត់គោលដៅប្រទេសជាក់លាក់ណាមួយ ឬគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសជិតខាងរបស់ខ្លួនឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក