ក្រៅពីអាកាសធាតុ និងអាហារ ទឹកគឺជាវត្ថុសំខាន់ណាស់ដែលទ្រទ្រង់រាងកាយមនុស្សដែលពុំអាចខ្វះបាន ព្រោះថា៧០% ក្នុងរាងកាយមនុស្សគឺជាសមាសធាតុទឹក។ ដូចនេះជារឿងចាំបាច់ណាស់ដែលមនុស្សយើងត្រូវការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំទៅតាមតម្រូវការក្នុងមួយថ្ងៃៗ។
អញ្ចឹង! តើត្រូវទទួលទានទឹកយ៉ាងណាទើបទទួលបានផលប្រយោជន៍ខ្ពស់បំផុត?
១.គួរពិសារទឹកទទេ ដែលជាទឹកដាំ ឬទឹកបរិសុទ្ធ៖
កុំពិសារទឹកពពួកសូដាឬទឹកក្រូច (ដប) ព្រោះថាទឹកដែលមានសារធាតុកាបូណាតទាំងឡាយនឹងធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែតលឿនជាងប្រក្រតី។ ជាតិហ្គាសក្នុងក្រពះនឹងមានចំនួនច្រើនឡើងៗដែលធ្វើឱ្យអ្នកភើរ ឬឆ្អល់ពោះ កោសិកាផេ្សងពង្រីកមាឌធ្វើឱ្យហើមទឹក ធ្វើឱ្យមានជាតិខ្លាញ់នៅត្រង់ភ្លៅនិងកំប៉េះគូទទៀតផង។
២.គួរពិសារទឹកដែលស្ថិតក្នុងសីតុណ្ហភាពធម្មតា៖
ការពិសារទឹកក្នុងសីតុណ្ហភាពធម្មតាដែលមានភាពប្រហាក់ប្រហែលគ្នានឹងសីតុណ្ហភាពរបស់រាងកាយយើង ក្រពះនឹងសម្របខ្លួនបានល្អជាងការដែលយើងពិសារទឹកត្រជាក់ពេកឬ ក្តៅពេក។
៣.មិនគួរពិសារទឹកក្នុងពេលកំពុងបរិភោគអាហារ៖
គួរពិសារទឹកមុនពេលទទួលទានអាហារ៣០នាទី ឬ១-២ម៉ោងក្រោយពីបានទទួលទានបាយរួចហើយ ព្រោះបើអ្នកពិសារទឹកច្រើនពេកខណៈដែលទទួលទានអាហារវានឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការមិនបានល្អប៉ុន្មានទេ។
៤.កុំពិសារទឹកលើសពី១,១លីត្រ ក្នុងរយៈពេល១ម៉ោង៖
ការជៀសវាងមិនពីសារទឹកលើសពី ១,១លីត្រ ក្នុងរយៈពេល១ម៉ោងព្រោះវាធ្វើឱ្យតម្រងនោមនិងប្លោកនោមធ្វើការធ្ងន់ធ្ងរពេក។
៥.មិនគួរពិសារទឹកក្រោយពីម៉ោង៩យប់
ប្រសិនបើអ្នកមិនចង់ក្រោកឡើងចូលបន្ទប់ទឹកនៅពេលយប់ជ្រៅនោះទេ សូមកុំពិសារទឹកក្រោយម៉ោង៩ យប់។
៦.រកដបទឹកដែលមានក្បាច់ក្បូរតាមដែលអ្នកចូលចិត្តដែលមានចំនុះ១ដប ១លីត្រ៖
បើជារង្វាស់សំរាប់ខ្លួនឯងដោយដាក់ទឹកឱ្យពេញជារៀងរាល់ព្រឹក រួចយកទៅដាក់នៅកន្លែងធ្វើការក្នុងជ្រុងម្ខាងនៃបន្ទប់ទទួលភ្ញៀវ ធ្វើយ៉ាងណាអ្នកត្រូវពិសារវាឱ្យអស់ជារៀងរាល់ថ្ងៃ។