ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បញ្ហាកូវីដបំប្លែងអូមីក្រុងធ្វើឱ្យហុងកុងផ្អាកជើងហោះហើរមកពីប្រទេសនិងដែនដីចំនួន១៥០

ហុងកុង៖ ទីក្រុងហុងកុងនឹងផ្អាកជើងហោះហើរដែលចុះមកប្តូរជើងយន្តហោះ (Transit) ក្នុងអាកាសយានដ្ឋានរបស់ខ្លួនរយៈពេលមួយខែពីប្រទេសនិងដែនដីប្រមាណ១៥០ដែលត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ដោយសារតែមេរោគកូវីដ-១៩។

ការសម្រេចចិត្តផ្អាករបស់ហុងកុង នាពេលនេះបានកើតឡើងស្របពេលដែល ហុងកុង បានឃើញមេរោគបំលែងថ្មី អូមីក្រុងចំនួន៥០ករណី។ វិធានការនេះត្រូវបានធ្វើឡើង «ដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគបំលែងថ្មី Omicron ដែលឆ្លងកំពុងមានការឆ្លងខ្លាំង»។

កាលពីសប្តាហ៍មុន ហុងកុងក៏បានហាមឃាត់ការហោះហើរចូលពីប្រទេសអូស្ត្រាលី កាណាដា បារាំង ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន អង់គ្លេស និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាជ្ញាធរហុងកុងបានរឹតបន្តឹងនិងបានណែនាំឡើងវិញនូវវិធានការទប់ស្កាត់នានា។ ក្នុងនោះផងដែររ បារ ក្លឹប រោងកុន កន្លែងហាត់ប្រាណ និងហាងកែសម្ផស្សត្រូវបានបញ្ជាឱ្យបិទ ខណៈដែលការទទួលទានអាហារនៅក្នុងភោជនីយដ្ឋានត្រូវបានហាមឃាត់បន្ទាប់ពីម៉ោង ៦ល្ងាច ហើយសាលាបឋមសិក្សា និងសាលាមត្តេយ្យក៏ត្រូវបានបិទផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក