សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សិង្ហបុរីរាយការណ៍ករណីឆ្លងកូវីដ-១៩ នៅថ្ងៃនេះ ក្នុងនោះមាន ៦ករណីជាការឆ្លងមិនដឹងប្រភព

សិង្ហបុរី៖ ប្រទេសសិង្ហបុរីនៅថ្ងៃទី ២០ ខែឧសភា បានរាយការណ៍ពីការរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ២៧នាក់ ក្នុងនោះមាន ២១ករណីជាការពាក់ព័ន្ធនឹងការចម្លងបន្តជាមួយអ្នករកឃើញកន្លងមក ហើយអ្វីដែលជាការព្រួយបារម្ភគឺការរកឃើញអ្នកឆ្លងដែលគ្មានខ្សែបណ្តាញចំនួន ៦ករណីផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលសិង្ហបុរី។

ក្នុងនោះ ក្រៅពីការរកឃើញករណីឆ្លងក្នុងស្រុក សិង្ហបុរីក៏មាននូវចំនួនអ្នកឆ្លង ១៤នាក់ផ្សេងទៀតដែលជាអ្នកដំណើរមកពីក្រៅប្រទេស ដែលនាំឱ្យលទ្ធផលសរុបនៃករណីឆ្លងថ្មីនៅថ្ងៃព្រហស្បតិ៍នេះ មានសរុបចំនួន ៤១ករណី។

គិតត្រឹមថ្ងៃទី ២០ ខែឧសភានេះ សិង្ហបុរីមានអ្នកឆ្លងកូវីដ-១៩ សរុប ៦១,៧៣០នាក់ អ្នកជាសះស្បើយសរុប ៦១,១៨៣នាក់ និងមានអ្នកស្លាប់ចំនួន ៣១នាក់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក