ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បេក្ខជនជាង៦៥ភាគរយប្រលងជាប់បាក់ឌុបក្នុងនោះសិស្សនិទ្ទេសAមានជិត២០០០នាក់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ ដោយបេក្ខជនប្រឡងជាប់មានចំនួន ៦៥,៦៥% ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន១ ៧៥៣នាក់មានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុខ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីលទ្ធផលនៃការប្រឡងសញ្ញារបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ២០២១ នេះបានបង្ហាញថា បេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦នាក់ ត្រូវជា ៦៥,៦៥%(បើប្រៀបធៀបនឹង ឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣ នាក់ និទ្ទេសBមានចំនួន ៥ ២១៥នាក់ និទ្ទេសCមានចំនួន ១១ ៦៣៤នាក់ និទ្ទេសDមានចំនួន ២៣ ៤៩៩នាក់ និងនិទ្ទេសEមានចំនួន ២៩ ៩១៥នាក់។

ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២១ នេះបានប្រប្រឹត្តិទៅរយៈពេល ២ ថ្ងៃ ដោយមានមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត សរុប ២០៤មណ្ឌល, បន្ទប់ប្រឡង ៤ ៦១៥ បន្ទប់, និងបេក្ខជនចុះ ឈ្មោះក្នុងបញ្ជីសរុប ១១៤ ១៨៧ នាក់ ដែលក្នុងនោះ ១០៤ ២៩៩ នាក់ ជាបេក្ខជនចំណេះទូទៅ, ៤ ៤១៧ នាក់ ជាបេក្ខជនស្វៃរិន៣ ៤៣៦ នាក់ ជាបេក្ខជនបំពេញវិជ្ជា និង ២០៣៥ នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក