លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

រដ្ឋមន្ត្រីអប់រំ៖ បេក្ខជនប្រឡងបាក់ឌុបពុំចាំបាច់មកតាមដានលទ្ធផលនៅមណ្ឌលប្រឡងឡើយ

ភ្នំពេញ៖​ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថាការប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវធ្វើតាមរយៈការប្រកាសផ្ទាល់នៅតាមមណ្ឌលប្រឡង ហើយក៏នឹងផ្សព្វផ្សាយនៅលើហ្វេសបុកផ្លូវការរបស់ក្រសួងផងដែរ ដើម្បីបញ្ជៀសនូវការប្រមូលផ្ដុំគ្នាមកមើលលទ្ធផល ការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងលិខិតជម្រាបដល់ប្រធានមន្ទីរ នាយកសាលាដែលប្រើប្រាស់ជាមណ្ឌលប្រឡងបាក់ឌុបទាំងអស់ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានសម្រេចថាការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវធ្វើឡើងក្នុងបរិការណ៍ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ខណៈនៃការរកឃើញករណីថ្មីមួយចំនួននៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង។

លោករដ្ឋមន្ត្រីបានសម្រេចឱ្យមានការលើកកម្ពស់វិធានការសុវត្ថិភាពមួយចំនួនក្នុងពេលប្រកាសលទ្ធផលនាថ្ងៃនេះ និងថ្ងៃស្អែក ដោយតម្រូវដល់មណ្ឌលប្រឡងទាំងអស់ប្រកាស និងបិទផ្សាយលទ្ធផលប្រឡងឱ្យបានឆ្ងាយពីគ្នា ដោយប្រើក្ដារខៀន ផ្ទាំងបិទប្រកាស ឬបញ្ជរផ្សព្វផ្សាយឱ្យបានច្រើន និងដាច់ឆ្ងាយពីទីធ្លារត់លេង ឬកន្លែងប្រមូលផ្ដុំនៃសិស្សានុសិស្សដទៃទៀត ត្រូវចងខ្សែសញ្ញា ឬដាក់រនាំងខ័ណ្ឌព័ទ្ធជុំវិញទីតាំងបិទផ្សាយលទ្ធផលប្រឡង។

បន្ថែមពីលើនេះមណ្ឌលប្រឡងត្រូវចាត់ចែងឱ្យមានការដាក់ឧបករណ៍វាស់កម្ដៅ ឬការបាញ់អាកុលជូនដល់បេក្ខជនដែលមកមើលលទ្ធផលប្រឡង និងត្រូវណែនាំឱ្យបេក្ខជនដែលមកមើលលទ្ធផលប្រឡងត្រូវពាក់ម៉ាស់ជាប្រចាំ និងស្នើសុំឱ្យចាកចេញពីមណ្ឌលប្រឡងភ្លាមបន្ទាប់ពីការមើលឈ្មោះរួច ដោយមិនត្រូវបង្អែរបង្អង់រង់ចាំ ឬប្រមូលផ្ដុំជួបជុំគ្នាឡើយ។

រដ្ឋមន្ត្រីអប់រំក៏បានឱ្យដឹងផងដែរថា ដើម្បីបញ្ជៀសនូវការប្រមូលផ្ដុំរបស់បេក្ខជននៅមណ្ឌលមើលឈ្មោះ ក្រសួងក៏នឹងផ្សព្វផ្សាយលទ្ធផលនៅលើហ្វេសបុកផ្លូវការរបស់ខ្លួនផងដែរ។

ក្រសួងបញ្ជាក់ថា៖ «ដូច្នេះបេក្ខជនពុំចាំបាច់មកតាមដានលទ្ធផលនៅមណ្ឌលប្រឡងឡើយ» ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ ប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលមានបេក្ខជនប្រឡងចំនួន ១១៤ ១៨៥នាក់ ក្នុងនោះស្រីមានចំនួន ៦០ ៣៩៧នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក