អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

សិង្ហបុរីសំដែងការសោកស្តាយដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានលើកពេល

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសសឹង្ហបុរីលោក វីវៀន បាឡាគ្រីសស្នាន់ បានសំដែងការសោកស្ដាយដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងនឹងធ្វើនៅខេត្តសៀមរាបនៅថ្ងៃទី១៨ និង១៩ ខែមករា ត្រូវបានលើកពេល ទោះជាយ៉ាងណាលោកបានសំដែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីឱ្យមានភាពវិជ្ជមានចំពោះបញ្ហានៅមីយ៉ាន់ម៉ា។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថាក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីសស្នាន់ កាលពីរសៀលថ្ងៃទី១៣ ខែមករា ម្សិលមិញ គឺបានសន្ទនាដោយត្រង់ទៅត្រង់មកដោយលោក វីវៀន បាឡាគ្រីស្នាន់ បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច ឱ្យបានពេញលេញ និងទាន់ពេលវេលា។ យើងបន្តសង្ឃឹមថានឹងអាចចូលរួមចំណែកតាមដែលអាចធ្វើទៅបាន ដើម្បីជួយមីយ៉ាន់ម៉ាវិលទៅរកជីវភាពធម្មតាវិញ។

ទោះជាយ៉ាងណាលោករដ្ឋមន្ត្រីការបរទេសសឹង្ហបុរីរូបនេះបានសំដែងនូវការសោកស្ដាយចំពោះការលើកពេលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលមិនបានធ្វើតាមការគ្រោងទុកនោះ។

កិច្ចប្រជុំដែលគ្រោងធ្វើនេះត្រូវបានលើកពេលវិញក្រោមហេតុផលថារដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូបមានការលំបាកក្នុងការធ្វើដំណើរមកចូលរួមកិច្ចប្រជុំ។

អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានឱ្យដឹងថាការសម្រេចពន្យាពេលប្រជុំចង្អៀតនេះមិនបានប៉ះពាល់ដល់ដំណើរការងាររបស់រដ្ឋមន្ត្រីអាស៊ាននោះទេ ហើយក៏មិនបានប៉ះពាល់ដល់មុខតំណែងនិងតួនាទីរបស់ប្រេសិតពិសេសប្រធានអាស៊ានគឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ធ្លាប់បានលើកឡើងថាតួនាទីជាប្រេសិតពិសេសប្រធានអាស៊ានអំពីកិច្ចការមីយ៉ាន់ម៉ារបស់លោកនឹងត្រូវប្រជុំប្រកាសជាផ្លូវការនៅក្នុងពេលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីអាស៊ាន។ ទោះបីយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះមិនទាន់មានការបញ្ជាក់ពេលវេលាដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននេះនិងត្រូវផ្លាស់ប្ដូរទៅធ្វើពេលណានោះទេ។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ត្រូវបានបង្កើតឲ្យមានឡើងតាំងពីឆ្នាំ១៩៦៧ ដោយទទួលខុសត្រូវចំពោះកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខរបស់អាស៊ាន ក៏ដូចជាទំនាក់ទំនងរបស់អាស៊ានជាមួយភាគីខាងក្រៅក្នុងអាស៊ាន។

AMM ជួបប្រជុំយ៉ាងតិចបួនដងក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហាដែលត្រូវការការយកចិត្តទុកដាក់ជាបន្ទាន់ពីអាស៊ាន។ AMM ពិនិត្យ និងពិភាក្សាជាទៀងទាត់អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ទិសដៅអនាគតជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តិទៅនៃទំនាក់ទំនងខាងក្រៅរបស់អាស៊ាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក