ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Manchester United គ្មានឈ្មោះក្នុងបញ្ជីកំពូលទាំង ១០ នៃក្លិបកីឡាដែលមានតម្លៃបំផុតឆ្នាំ ២០២១

ពិភពលោក៖ ក្លិបកីឡាដែលមានតម្លៃថ្លៃបំផុតលំដាប់កំពូលទាំង១០ ប្រចាំឆ្នាំ២០២១ ដែលចុះផ្សាយដោយទស្សនាវដ្តី Forbes បានបញ្ចេញនៅក្នុងសប្តាហ៍នេះ ដោយក្នុងនោះមិនមានវត្តមានក្លិបបីសាចក្រហម Manchester United ឡើយ។

សម្រាប់ឆ្នាំ២០២១នេះ Manchester United បានធ្លាក់ទៅដល់លេខ១១ ដែលមានតម្លៃ ៤.២ ពាន់លានដុល្លារ។ ក្រៅពីនោះក្នុងចំណោមក្លិបបាល់ទាត់មានក្នុងលំដាប់កំពូលទាំង១០ ចំនួន៣ រួមមាន Barcelona លេខ៤ Real Madrid លេខ៥ និង Bayern Munich លេខ១០។ Barcelona ទោះប្រឈមនឹងវិបត្តិ Covid-19 ដូចនឹងក្លិបដទៃទៀតដែរ តែបានហក់ឡើង ៤ ចំណាត់ថ្នាក់ពីលេខ៨ ឆ្នាំមុនមកឈរលេខ៤ ឆ្នាំនេះមានតម្លៃ ៤.៧៦ ពាន់លានដុល្លារ ខណៈលេខ៥ Real Madrid មានតម្លៃ ៤.៧៥ ពាន់លានដុល្លារ ឯ Bayern Munich លេខ១០ មានតម្លៃ៤.២១ ពាន់លានដុល្លារ។

ក្រៅពីក្លិបបាល់ទាត់ នៅលំដាប់កំពូលទាំង ១០ សុទ្ធតែជាក្លិបកីឡានៅអាមេរិកដែលលេខ ១ គឺក្លិបបាល់ឱប Dallas Cowboys នៅក្របខណ្ឌ NFL មានតម្លៃ ៥.៧ ពាន់លានដុល្លារ លេខ ២ ក្លិបបេស្បលអាមេរិក New York Yankees លេខ៣ ក្លិបបាល់បោះ NBA, New York Knicks លេខ ៦ ក៏ជាក្លិបបាល់បោះ NBA ដែរ Golden State Warriors លេខ ៧ ក្លិបបាល់បោះ Los Angeles Lakers លេខ ៨ ក្លិបបាល់ឱប New England Patriots និងលេខ ៩ ក៏ជាក្លិបបាល់ឱបដែរ New York Giants៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក