ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សហព័ន្ធសន្តិភាពសកលគាំទ្រចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ ប្រធានសហព័ន្ធសន្តិភាពសកលលោក ថូម៉ាស់ ជីវ៉ាល់ បានសំដែងនូវការកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ានឆ្នាំ២០២៣ ចំពោះការដឹកនាំបេសកកម្មសន្តិភាពទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ 

លោក ថូម៉ាស់ ជីវ៉ាល់ បានលើកឡើងថាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់សម្ដេចតេជោបានបង្ហាញនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ លោកបានអបអរសាទរចំពោះលទ្ធផលនៃបេសកកម្មនេះ ដែលលោកបានចាត់ទុកថាជាបេសកកម្មសន្តិភាពក្នុងការនាំប្រទេសមីយ៉ាន់ម៉ាឱ្យបញ្ចប់ការឈប់បាញ់និងមាននឹងនរឡើងវិញ។ 

លោកបានលើកឡើងថា៖ «វិបត្តិនៅមីយ៉ាន់ម៉ាពេលបច្ចុប្បន្នគឺមានសារៈសំខាន់ជាសកលហើយកិច្ចខិតខំប្រឹងប្រែងបញ្ជាស្ថានការណ៍នេះគឺពិតជាចាំបាច់ជាខ្លាំង។ [.. ] សហព័ន្ធសន្តិភាពសកលសូមសំដែងនូវការគាំទ្រពេញទំហឹងចំពោះលទ្ធផលនៃការព្រមព្រៀង» ។

គួររំលឹកផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះមីយ៉ាន់ម៉ា ក៏ដូចជានាំប្រទេសនេះចូលក្នុងអាស៊ានវិញ។

ក្នុងដំណើរទស្សនកិច្ចនោះមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង បានសន្យានិងសម្ដេចតេជោ ថាយោធាមីយ៉ាន់ម៉ានិងពន្យារការឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ សម្របសម្រួលឲ្យប្រេសិតពិសេសប្រធានអាស៊ានបានជួបពិភាក្សាជាមួយនឹងក្រុមដែលមានជម្លោះទាំងអស់នៅក្នុងប្រទេសរួមទាំងក្រុមជនជាតិភាគតិចផង ក៏ដូចជាបើកទទួលជំនួយពីអាស៊ានសម្រាប់មីយ៉ាន់ម៉ាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក