ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំសម្រេចប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅថ្ងៃស្អែក

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្លាស់ប្ដូរកាលបរិច្ឆេទប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល មកនៅត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នាម៉ោង ៣រសៀល និងតាមបណ្តាខេត្តផ្សេងទៀត នាវេលាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

យើងនៅមិនទាន់ដឹងពីមូលហេតុនៃការប្ដូរថ្ងៃប្រកាសនេះនៅឡើយទេ ខណៈតាមកាលបរិច្ឆេទលើកមុនគឺគ្រោងនឹងប្រកាសនៅថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០២២។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាមន្ទីរអប់រំតាមបណ្តារាជធានី ខេត្តត្រូវចាត់តំណាងឱ្យមកទទួលបញ្ជីប្រកាសលទ្ធផលប្រឡងនៅតាមមណ្ឌលសំណេរក្នុងរាជធានី ខេត្ត ដើម្បីយកទៅបិទផ្សាយតាមមណ្ឌលនីមួយៗ ទៅតាមពេលវេលា និងកាលបរិច្ឆេទដែលបានកំណត់រួចមកហើយ។

ចំពោះការបើកកញ្ចប់បញ្ជីប្រកាសលទ្ធផលប្រឡងតាមមណ្ឌលនីមួយៗត្រូវមានការចូលរួមពីនាយក នាយិកាគ្រឹះស្ថានសិក្សាជាមណ្ឌលប្រឡង តំណាងការរិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌដែលមានមណ្ឌលប្រឡង និងតំណាងអជ្ញាធរដែនដីផងដែរ។

បន្ថែមលើនេះការប្រកាសលទ្ធផលប្រឡងបាក់ឌុបនេះក៏ត្រូវភ្ជាប់នឹងរបាយការណ៍ផ្ញើរមកនាយកដ្ឋានកិច្ចការប្រឡងវិញ តាមរយៈបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម បញ្ជាក់អំពីស្ថានភាពកញ្ចប់ដាក់លទ្ធផលប្រឡង និងការវាយត្រារបស់នាយកដ្ឋានកិច្ចការប្រឡង ព្រមទាំងពេលវេលាបើកកញ្ចប់ដាក់លទ្ធផលប្រឡងជាដើម។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ ប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលមានបេក្ខជនប្រឡងចំនួន ១១៤ ១៨៥នាក់ ក្នុងនោះស្រីមានចំនួន ៦០ ៣៩៧នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក