ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុញ្ញាតគម្រោងវិនិយោគចំនួន៩ដែលមានតម្លៃប្រមាណ៤៣លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់រោងចក្រចំនួន៩នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ ដែលមានទឹកប្រាក់សរុបប្រមាណ ៤៣លានដុល្លារអាមេរិក ហើយអាចបង្កើតការងារជូនដល់ប្រជាពលរដ្ឋក្នុងស្រុកប្រមាណ ១ម៉ឺន១ពាន់នាក់។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យដឹងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា គម្រោងទាំង៩នោះរួមមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៤ ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលដែលអាចផ្ដល់ការងារជូនពលរដ្ឋបានជាំង៥ពាន់៤រយកន្លែង និងរោងចក្រផលិតកាបូបចំនួន៣ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺដែលផ្ដល់ការងារជាង៣ពាន៨រយកន្លែង។

ចំពោះគម្រោងចំនួនពីរទៀតស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនាខេត្តព្រះសីហនុ ដែលខាងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគរួមមានរោងចក្រផលិតកេសកាតុងនិងផលិតផលប្លាស្ទិក និងរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹមដែលអាចបង្កើតការងារបានជិត២០០កន្លែង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក