ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីកសិកម្មថា ទោះវិស័យកសិកម្មមានការរីកចម្រើនតែនៅតែមានជួបបញ្ហាប្រឈម

ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្មលោក វេង សាខុន បានលើកឡើងថាក្នុងឆ្នាំ២០២១កន្លងទៅតម្លៃផលិតផលកសិកម្មមានទំហំប្រមាណជាង ១ម៉ឺន៨ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើងជាង៤៣%បើធៀបនឹងឆ្នាំ២០២០ ដែលលោកចាត់ទុកថាជាការរីកចម្រើនជាខ្លាំងក្នុងពេលដែលប្រទេសប្រឈមនឹងវិបត្តិកូវីដ-១៩។ ទោះជាយ៉ាងណាលោកថាវិស័យកសិកម្មកម្ពុជានៅតែមានបញ្ហាប្រឈមមួយចំនួនដូចជា ផលិតភាពទាប បញ្ហាជំងឺកូវីដ-១៩ បច្ចេកទេសកសិកម្ម ការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ កង្វះហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រ និងការប្រែប្រួសអាកាសធាតុជាដើម។

លោករដ្ឋមន្ត្រី វេង សាខុន បានលើកឡើងថាក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ នៅទីស្ដីការក្រសួងកសិកម្មនៅព្រឹកនេះថា ការធ្វើទំនើបកម្មបច្ចេកទេសកសិកម្មគឺជាមូលដ្ឋានគ្រឹះក្នុងការជំរុញវិស័យកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែងមានភាពចម្រុះ ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តភាព ដើម្បីជួយដល់គ្រួសារកសិករនិងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

លោកគូរបញ្ជាក់ថា វិស័យកសិកម្មបច្ចុប្បន្នមានបញ្ហាប្រឈមជាច្រើនទាក់ទងនឹង ផលិតភាពកសិកម្មមានកម្រិតទាប បញ្ហាជំងឺកូវីដ-១៩ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងប្រទេសក៏ដូចជាការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មផងដែរ។

លោកបន្ថែមថាបញ្ហាជាច្រើនទៀតដូចជាការផ្ទេរបច្ចេកទេសកសិកម្មទំនើបដល់កសិករ ការខ្វះខាត់ទឹកផ្គត់ផ្គង់កសិកម្ម បញ្ហាហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មដទៃទៀតដូចជាផ្លូវ កសិដ្ឋាន ប្រព័ន្ធស្តុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ នៅមិនទាន់បង្កើតបានគ្រប់គ្រាន់សម្រាប់ការធ្វើកសិ-ពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាព សម្រាប់បម្រើឱ្យការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ គួបផ្សំនឹងតម្លៃអគ្គិសនីផងដែរ។

ក្រៅពីបញ្ហាទាំងនេះកត្តាប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត បញ្ហាជំងឺឆ្លងសត្វ និងការទន្ទ្រានកាន់កាប់ដីព្រៃឈើ ព្រៃលិចទឹកនៅតំបន់មួយចំនួននៅតែកើតមានដែលត្រូវតែចាត់វិធានការដោះស្រាយឱ្យបានខ្លាំងក្លាបន្ថែមទៀត។

កម្ពុជាកំពុងរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលសំដៅឱ្យសម្រេចបាននូវការបង្កើនតម្លៃបន្ថែមសរុបនៃវិស័យកសិកម្មឱ្យកើនយ៉ាងតិច ៣ ភាគរយក្នុងមួយឆ្នាំ បង្កើនផលិតភាពពលកម្មកសិកម្មពី ១ ៩៨៦ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដល់ ៤ ៦២៥ដុល្លារអាមេរិកក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ និងសម្រួលជំរុញទីផ្សារកសិកម្មកម្ពុជាទៅកាន់ពិភពលោកតាមរយៈយន្តការផ្ដល់សេវានិងបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលកសិកម្ម ស្របតាមស្ដង់ដារ ព្រមទាងគាំទ្រការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍ “អភិវឌ្ឍន៍បៃតង” និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសំដៅកាត់បន្ថយផលអវិជ្ជមានជាអតិបរមាមកលើកំណើនសេដ្ឋកិច្ច និងជីវភាពសង្គម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក