រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

មេដឹកនាំយោធាមីយ៉ាន់ម៉ាដកតំណែងមេទ័ពអាកាស

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងប្រភពចំនួនបួនបានឲ្យដឹងថាបើតាមប្រភពដ៏ជិតស្និទ្ធមេដឹកនាំយោធាជាន់ខ្ពស់របស់មីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អោងលាំង បានដកតំណែងប្រមុខកងទ័ពអាកាសដោយជំនួសមកវិញនូវឥស្សរជនជាន់ខ្ពស់បំផុតម្នាក់នៅក្នុងរបបយោធា។

លោក Maung Maung Kyaw វ័យ៥៧ឆ្នាំ ដែលជាឧត្តមសេនីយម្នាក់មកពីមជ្ឈដ្ឋានយោធាវរជន ត្រូវបានបណ្តេញចេញពីមុខតំណែង ដែលគាត់បានកាន់តាំងពីឆ្នាំ២០១៨ ។ ប្រភពពីរបាននិយាយថាគាត់ត្រូវបានជំនួសកាលពីថ្ងៃចន្ទដោយ Htun Aung ដែលជាប្រធានម្នាក់មកពីកងទ័ពអាកាសដូចគ្នា។

ទោះបីយ៉ាងណារហូតមកដល់ពេលនេះមិនមានការប្រកាសជាសាធារណៈថាលោក Maung Maung Kyaw ត្រូវបានគេដកចេញទេ។

ជាមួយគ្នានេះផងដែរ អ្នកនាំពាក្យយោធា Zaw Min Tun ក៏មិនបានឆ្លើយតបនឹងការសាកសួរថា តើលោក Maung Maung Kyaw ត្រូវបានដកចេញឬអត់ទេ?

ចាប់តាំងពីរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងអំឡុងពេលនៃការតវ៉ាដែលកើតឡើងក្រោយរដ្ឋប្រហារ កងកម្លាំងអាកាសត្រូវបានប្រើប្រាស់ដើម្បីចល័តនៅជុំវិញប្រទេសមីយ៉ាន់ម៉ាដើម្បីកម្ចាត់ក្រុមប្រឆាំង។

បើតាមសាក្សី កម្លាំងអាកាសរបស់យោធាក៏បានវាយប្រហារទម្លាក់គ្រាប់បែកដែលបានសម្លាប់ជនស៊ីវិល ប៉ុន្តែរបបយោធាមិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេ។ យោធានិយាយថាខ្លួនមិនកំណត់គោលដៅលើជនស៊ីវិលទេគឺមានតែ "ភេរវករ" ប៉ុណ្ណោះ។ ដោយរបបយោធាដែលបានចាប់ឃុំឃាំងមេដឹកនាំលោកស្រី អ៊ុង សានស៊ូជី និងសម្ព័ន្ធមិត្តភាគច្រើនបានហៅកងកម្លាំងប្រឆាំងនេះថាជា "ភេរវករ"។

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះក្រុមសិទ្ធិមនុស្សបានអះអាងថាមនុស្សជាង ១ ៤០០នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាចាប់តាំងពីរដ្ឋប្រហារ រួមទាំងអ្នកស្លាប់នៅក្នុងការវាយឆ្មក់ដោយគ្រាប់បែកផងដែរ ប៉ុន្តែរបបយោធានៅតែជំទាស់នឹងចំនួនអ្នកស្លាប់ និងរបួសដែលបានរាយការណ៍។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការទម្លាក់គ្រាប់បែកពីលើអាកាសនៅទីក្រុង Loikaw ក្នុងរដ្ឋ Kayah ភាគខាងកើតជាប់ព្រំដែនប្រទេសថៃ ជាកន្លែងដែលក្រុមប្រដាប់អាវុធជនជាតិភាគតិចបានចូលរួមកម្លាំងជាមួយអង្គការប្រដាប់អាវុធប្រឆាំងរដ្ឋប្រហារដែលទើបបង្កើតថ្មី បានបង្ខំមនុស្សរាប់ពាន់នាក់ឱ្យភៀសខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក