ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រូបចម្លាក់ព្រះគណេសដែលពិភពលោកចង់បានបំផុតត្រូវបានអាមេរិកសម្រេចបញ្ជូនមកកម្ពុជាវិញ

ភ្នំពេញ៖ រូបចម្លាក់ព្រះគណេសដែលបាត់ពីប្រាសាទកោះកេរ និងត្រូវបានអង្គការសម្ព័ន្ធភាពបុរាណវត្ថុចាត់ជារូបចម្លាក់ដ៏ប្រណិតមួយក្នុងចំណោម១០ដែលគេចង់បានបំផុតត្រូវបានរដ្ឋាភិបាលអាមេរិកសម្រេចបញ្ជូនមកឱ្យកម្ពុជាវិញ បន្ទាប់ពីតុលាការអាមេរិកសម្រេចរឹបអូសពីអ្នកប្រមូលវត្ថុបុរាណឯកជននៅទីក្រុងញ៉ូវយ៉ក។

រូបចម្លាក់នេះនឹងត្រូវបញ្ជូនមកវិញជាមួយរូបនិងវត្ថុបុរាណខ្មែរចំនួន២៧ផ្សេងទៀតដែលត្រូវបានរឹបអូស។

រដ្ឋមន្ត្រីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា បានឱ្យដឹងថា រូបចម្លាក់ព្រះគណេសនេះគឺជាគំរូដ៏ល្អឯកមួយទៀតរបស់បុព្វបុរសខ្មែរ ហើយក្រៅពីរូបចម្លាក់នេះក៏មានរូប ព្រះពុទ្ធបដិមាធ្វើពីថ្មភក់សត្សវត្សទី៧-៨ បដិមាព្រះវិស្ណុធ្វើពីថ្មភក់សតវត្សទី១០ និងបដិមានព្រះនាងលក្ស៊ីធ្វើពីសំរឹទ្ធសតវត្សទី១០។ លោកស្រីបញ្ជាក់ ការបញ្ជូនត្រលប់មកវិញនេះគឺជាការបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរក និងនាំមកវិញនូវព្រលឹងបុព្វបុរសខ្មែរយើង ដែលបានចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងសម័យសង្គ្រាម

លោកស្រីលោកឡើងថា៖ «យើងមានសេចក្ដីរំភើបរីករាយដែលអ្នកកាន់កាប់សមុច្ច័យឯកជន បានយល់ព្រមផ្ដល់កិច្ចសហការជាមួយអាជ្ញាធរសហរដ្ឋអាមេរិក ក្នុងការបញ្ជូនមកវិញនូវមុច្ច័យដ៏សំខាន់នៃរូបចម្លាក់ខ្មែរដែលបានទិញពីអ្នកកាន់កាប់និងជួញដូរវត្ថុបុរាណគឺលោក Douglas Latchford។ ការប្រគល់មកវិញនូវសមុច្ច័យនេះគឺជាគំរូមួយ ហើយយើងខ្ញុំសូមជំរុញលើកទឹកចិត្តដល់អ្នកដែលកំពុងកាន់កាប់សមុច្ច័យឯកជនដទៃទៀត សារមន្ទីរនានា សូមទាក់ទងមកយើងខ្ញុំ ដើម្បីពិភាក្សាអំពីការប្រគល់មកប្រទេសកំណើតវិញ» ។

លោកស្រីបានថ្លែងអំណរគុណដល់អាជ្ញាធរអាមេរិក និងក្រុមការងាររបស់ក្រសួងវប្បធមន៌ដែលសហការគ្នាធ្វើយ៉ាងណានាំយកវត្ថុបុរាណដែលមានតម្លៃមកកម្ពុជាវិញ។

បើតាមក្រសួងវប្បធម៌ មុននឹងអាមេរិកសម្រេចបញ្ជូនវត្ថុបុរាណទាំងនេះត្រលប់មកវិញនេះត្រូវការចំណាយពេលចរចាអស់ពេល២ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក