វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ចាប់ពីថ្ងៃទី១៤ ខែមករានេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានកំណត់កាលបរិច្ឆេទថ្ងៃចាក់វ៉ាក់សាំងដូសទី៤ ដល់មន្ត្រីរាជការចំណុះនិងជុំវិញរដ្ឋបាលរាជធានី និងដល់ប្រជាពលរដ្ឋទូទៅទាំងអស់ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនដល់ពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងដូសទី៤ នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ចាក់ជូនដល់មន្ត្រីសុខាភិបាល ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ និងចំណុះរាជធានីភ្នំពេញទាំងអស់។ ខណៈពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ និងចាក់ជូនបុគ្គលិកនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ។

សម្រាប់ស្នងការនគរបាលរាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី ចាក់ជូននៅថ្ងៃទី១៨ រដ្ឋាករស្វ័យតរថយន្តក្រុង គណៈកម្មការផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ និងបុគ្គលិកសុខាភិបាលឯកជន ចាក់ជូននៅថ្ងៃទី១៩ ខែមករា។ សម្រាប់មន្ត្រីដែលខកខានចាក់នឹងមានពេលមួយថ្ងៃទៀតនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដែលនឹងជួនផងដែរ។

ចំពោះពលរដ្ឋទូទៅដែលមានអាយុ៦០ឆ្នាំឡើងនឹងចាក់វ៉ាក់សាំងជូនចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ហើយពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងនឹងចាក់ជូនពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ផងដែរថា យន្តការពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ និងដូសទី៤ របស់រាជរដ្ឋាភិបាលត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុង ដែលគិតមកដល់ពេលនេះបានឆ្លងក្នុងសហគមន៍កម្ពុជាចំនួន២៨ករណីហើយ។ ទោះបីយ៉ាងណាក៏ដោយពាក់ព័ន្ធនឹងរឿងនេះផងដែរ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ដែរថា លក្ខខណ្ឌនៃការទទួលបានដូសជំរុញគឺត្រូវតែជាលក្ខខណ្ឌដែលអនុវត្តទៅតាមស្តង់ដារសុខាភិបាលដែលបានបញ្ជាក់ បើមិនទាន់បានបួនខែទេគឺអាជ្ញាធរសុខាភិបាលឬគ្រូពេទ្យ នឹងមិនទទួលចាក់ជូនទេព្រោះមិនធានានូវសុវត្ថិភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក