ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទេសម៉ាឡាវី ដុតបំផ្លាញវ៉ាក់សាំងអាស្ត្រា-ហ្សេណេកា (AstraZeneca) ចោលរាប់ម៉ឺនដូស

ម៉ាឡាវី៖ អាជ្ញាធរសុខាភិបាលប្រទេសម៉ាឡាវី នៅថ្ងៃពុធម្សិលមិញនេះ បានដុតបំផ្លាញចោលនូវវ៉ាក់សាំងកូវីដ-១៩ ប្រភេទអាស្រ្តា-ហ្សេណេកា ជាង ១៩,០០០ដូស ជាសាធារណៈ ដែលវ៉ាក់សាំងទាំងនោះបានផុតសុពលភាពកាលពីថ្ងៃទី១៣ ខែមេសា កន្លងទៅ។

នេះគឺជាការដុតបំផ្លាញចោលជាសាធារណៈនូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ជាលើកដំបូង ខណៈកន្លងមកអង្គការសុខភាពពិភពលោក បានណែនាំមិនឱ្យមានការបំផ្លាញចោលជាសាធារណៈបែបនេះឡើយ ប៉ុន្តែក្រោយមកស្ថាប័នមានតួនាទីសំខាន់ផ្នែកសុខភាពមួយនេះ បានផ្លាស់ប្តូរមកលើកទឹកចិត្តឱ្យមានការបង្ហាញជាសាធារណៈវិញ។

កន្លងមកមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពវ៉ាក់សាំងពីសំណាក់ប្រជាពលរដ្ឋក្នុងប្រទេសនេះ ខណៈដែលសកម្មភាពបំផ្លាញចោលខាងលើ ត្រូវបានអាជ្ញាធរសុខាភិបាលប្រទេសនេះចាត់ទុកថា វាជាការបង្ហាញដល់ប្រជាជនទាំងអស់នូវការយកចិត្តទុកដាក់បន្ថែមលើពួកគេ ហើយធានាវ៉ាក់សាំងដែលរដ្ឋផ្តល់ឱ្យសុទ្ធតែជាវ៉ាក់សាំងដែលមានគុណភាព សំដៅប្រយុទ្ធប្រឆាំង និងការពារគ្រោះថ្នាក់ដែលអាចកើតមានដោយសារវីរុសកូវីដ។

គួរបញ្ជាក់ថា ប្រទេសម៉ាឡាវី បានទទួលនូវវ៉ាក់សាំងប្រភេទអាស្រ្តា-ហ្សេណេកានេះចំនួន ១០២,០០០ដូសពីសហភាពអាហ្វ្រិក និងត្រូវបានប្រើប្រាស់អស់ប្រមាណ ៨០ភាគរយ។ ម៉ាឡាវី មានករណីឆ្លងសរុបចំនួន ៣៤,២៣២ករណី និងមានអ្នកស្លាប់ ១,១៥៣នាក់ ក្នុងចំណោ
មប្រជាជនសរុបជាង ១៨លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក