ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ ស្នើឱ្យអ្នកសារព័ត៌មានចូលរួមលុបបំបាត់ក្រុមឱកាសនិយមដែលជ្រកក្រោមស្លាកសារព័ត៌មាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដោយជំរុញឱ្យអ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ ហ៊ានបញ្ចេញព័ត៌មានពិត និងត្រូវបន្តបំផ្លាញចោលពួកឱកាសនិយមដែលស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មានដើម្បីរក្សាតម្លៃ កិត្យានុភាពរបស់អ្នកសារព័ត៌មាននិងស្ថាប័នសារព័ត៌មាន។

នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើរជូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី៦ សម្តេចតេជោបានធ្វើការកោតសរសើរអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំបំពេញភារកិច្ចផ្សព្វផ្សាយព័ត៌មានជាពិសេសយុទ្ធនាការណ៍ការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេសដែលធ្វើឱ្យកាត់ផ្តាច់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សម្ដេចតេជោបានជំរុញដល់អ្នកសារព័តមានខិតខំធ្វើការបន្តទៀតដើម្បីចូលរួមរក្សាសន្ដិភាព ស្ថេរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ដោយបានជំរុញដល់អ្នកសារព័ត៌មានត្រូវបង្កើនភាពជាដៃគូជាមួយរាជរដ្ឋាភិបាលបន្តចូលរួមប្រយុទ្ធជាមួយភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌ នៅក្នុងសង្គមដើម្បីកសាងកម្ពុជាជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយទាំងនៅក្របខ័ណ្ឌជាតិ និងអន្តរជាតិ និងត្រូវបន្តបំផ្លាញចោលនួវពួកឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មាន។

សម្ដេចតេជោបានលើកឡើងថា៖ «សុំឱ្យអ្នកសារព័ត៌មានរបស់យើងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងពេលដែលរាចរដ្ឋាភិបាលកំពុងជម្រុញកំណែទម្រង់រដ្ឋ ដើម្បីឱ្យមានតម្លាភាពដែលទាមទារឱ្យអ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព និងសិក្សាបញ្ហាដល់ទីជម្រៅ ហ៊ានបញ្ចេញនូវព័ត៌មានពិត មិនក្លែងបន្លំ បំភ្លៃការពិត និងត្រូវបន្តបំផ្លាញចោលពួកឱកាសនិយមស្វែងយកផលប្រយោជន៍ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់តម្លៃកិត្យានុភាពរបស់អ្នកសារព័ត៌មានទូទៅនិងស្ថាប័នសារព័ត៌មាន» ។

សម្ដេចតេជោ បានបន្ថែមដោយជំរុញដល់សមាគមអ្នកសារព័ត៌មានទាំងអស់ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការ បណ្តុះបណ្តាលវិជ្ជាជីវៈ សមត្ថភាពជំនាញដល់បុគ្គលិក និងភ្នាក់ងាររបស់ខ្លួនឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយឌីជីថលដែលអាចជួយបំពេញការងារបានរហ័សទាន់សភាពការណ៍ និងត្រូវបង្កើតឡើង នូវកាលានុវត្តភាពថ្មីមួយសម្រាប់ទប់ទល់នឹងបញ្ហាប្រឈមនានា ដែលអាចនឹងកើតមាននៅពេលអនាគត ដែលមិនអាចប៉ាន់ស្មានបាន។

ស្របពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ សម្ដេចតេជោ បានស្នើដល់អ្នកសារព័ត៌មានទាំងចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ទាំងនេះផងដែរ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៤ ខែមករា ឆាំ្ន២០២២នេះគឺជាខួបលើកទី៦ ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានកម្ពុជាក្នុងគោលបំណងបង្កើនសាមគ្គីភាព និងពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយស្ថាប័នសារព័ត៌មានទាំងអស់។ តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ រយៈពេលពីរឆ្នាំចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាបានអាក់ខានមិនបានរៀបចំពិធីជួបជុំដ៏មានសារៈសំខាន់នេះឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក