ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាង ធី សុវណ្ណថា៖ លោក សម រង្ស៊ី គ្មានគំនិតថ្មីដើម្បីធ្វើនយោបាយ

ភ្នំពេញ៖ អ្នកនាង ធី សុវណ្ណថា ថាការលើកឡើងរបស់លោក សម រង្ស៊ី ចំពោះការយកសារជាង៤០០ទំព័រនៃការសន្ទនាមួយដែលថាជាការសន្ទនារបស់អ្នកនាងនិងសម្ដេចតេជោថាគឺជារឿងមិនពិត និងថារឿងនេះត្រូវបានតុលាការកម្ពុជាបានផ្ដល់យុត្តិធម៌ជូនអ្នកនាងរួចហើយកាលពីឆ្នាំ២០១៦កន្លងទៅ។ អ្នកនាងបានលើកឡើងបន្ថែមថាការដែល សម រង្ស៊ី លើករឿងនេះជាថ្មីទៀតគឺបង្ហាញពីកំរិតចំណេះដឹងនយោបាយរបស់លោក សម រង្ស៊ី ដែលគ្មានប្រាជ្ញា គ្មានគំនិតអ្វីថ្មីដើម្បីបន្តធ្វើនយោបាយនោះទេ។

អ្នកនាង ធី សុវណ្ណថា បានសរសេរលើហ្វេសបុករបស់អ្នកនាងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះដោយជំរុញដល់លោក សម រង្ស៊ី ឱ្យបញ្ជេញនិងលើកតម្កើនយុវជនជំនាន់ក្រោយរបស់ក្រុមប្រឆាំងវិញ ជាជាងលើកយកតែរឿងអតីតកាលមកធ្វើនយោបាយបែបនេះ។

អ្នកនាងបន្តថា៖ «ខ្ញុំបានមើលឃើញយុវជនប្រឆាំងជំនាន់ក្រោយជាច្រើននាក់ទាំងក្នុងស្រុកនិងក្រៅស្រុក មានសមត្ថភាពល្អ ឆន្ទៈល្អ និងបានតស៊ូស្មោះស្ម័គ្រជាមួយលោករហូតដល់បច្ចុប្បន្ន។ លោកគួរតែមើលឃើញពួកគាត់ ផូសផ្សាយពីពួកគាត់ មិនគួរផូសផ្សាយពីខ្ញុំទេ។ សូមបញ្ជាក់ជាថ្មីម្តងទៀត ខ្ញុំមិនដែលគិតមិនដែលស្រមៃទៅគាំទ្រលោករឺធ្វើយុវជនបន្តវេនពីលោកទេរឺទៅធ្វើជាយុវជនប្រឆាំងដូចមុនទេ។ ព្រោះខ្ញុំបានយល់ដឹងយ៉ាងច្បាស់ពីគុណតម្លៃសន្តិភាព បានឃើញប្រទេសកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ពិសេសបានកំពុងកែទម្រង់ភាពអសកម្មជាច្រើន សូមលោកបំភ្លេចខ្ញុំចោលចុះកុំរំលឹកពីខ្ញុំកុំរំខានខ្ញុំទៀត ខ្ញុំសុំរស់នៅធម្មតា ជីវភាពសាមញ្ញ ខ្ញុំចូលរួមជួយប្រជាជនមូលដ្ឋានជួយប្រទេសជាតិតាមលទ្ធភាពតិចតួចរបស់ខ្ញុំ» ។

ប្រតិកម្មរបស់អ្នកនាង ធី សុវណ្ណថា នាពេលនេះគឺបន្ទាប់ពីលោក សម រង្ស៊ី កាលពីម្សិលមិញបានបង្ហោះនូវអត្ថបទមួយដែលលោកបានស្នើសុំទៅក្រុមហ៊ុន Line ឱ្យបញ្ជាក់ពីសារមួយដែលចោទថាជាសាររវាងសម្ដេចតេជោ ហ៊ុន សែន និងអ្នកនាង ធី សុវណ្ណថា កាលពីក្នុងឆ្នាំ២០១៦-២០១៧។

គួររំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ២០១៧ តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឱ្យលោក សម រង្ស៊ី ចាញ់ក្ដីទាក់ទងនឹងបណ្ដឹងបរិហារកេរ្តិ៍ចំនួន២ដែលប្ដឹងដោយសម្ដេចតេជោ ហ៊ុន សែន និងអ្នកនាង ធី សុវណ្ណថា លើ សម រង្ស៊ី បន្ទាប់ពី សម រង្ស៊ី បានយកសារចំនួន៤០០ទំព័រនេះជាសំអាងចំពោះការលើកឡើងថា សម្ដេចតេជោបានផ្ដល់លុយ១លានដុល្លារដល់អ្នកនាង ធី សុវណ្ណថា ជាថ្នូរនឹងការវាយប្រហារបក្សប្រឆាំង។

តុលាការបានតម្រូវឱ្យលោក សម រង្ស៊ី សងសំណងជំងឺចិត្តដល់សម្ដេចតេជោ ហ៊ុន សែន ចំនួន១លានដុល្លារ និង៥០ម៉ឺនដុល្លារទៀតត្រូវសងដល់អ្នកនាង ធី សុវណ្ណថា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក