ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING: អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសលក់អង្គរសុខចិត្តខាត៤០ដុល្លារក្នុងមួយតោន ដើម្បីសម្រួលដល់ពលរដ្ឋក្នុងគ្រាលំបាក បិទខ្ទប់រាជធានីភ្នំពេញ

(ភ្នំពេញ)៖  ភ្លាមៗបន្ទាប់ពីការប្រកាសបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសលក់អង្ករតម្លៃថោកជាងទីផ្សារ ដោយសុខចិត្តខាត៤០ដុល្លារក្នុងមួយតោន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ។

បង្ហោះក្នុងផេក Facebook ផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ លោកបានសរសេរថា ៖ «សូមជួយ Share ឲ្យពុកម៉ែបងប្អូនឈប់បារម្មណ៍រឿងអង្ករទៀតទៅ ក្រុមហ៊ុន City Rice Import Export Co., Ltd. សម្រេចផ្គត់ផ្គង់អង្អរផ្កាម្លិះលេខ២ មកផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា 420$ ក្នុងមួយតោន ផ្សារកសិផល ឡេង ណាវ៉ាត្រា លក់ចេញវិញក្នុងតំលៃ380$ ក្នុងមួយតោន គឺខាត 40$ ក្នុងមួយតោន ដើម្បីជួយសម្រួលដល់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ។

មួយបាវ ៥០គីឡូ តំលៃ19$ ស្មើនឹង៧៦,០០០រៀល, បងប្អូនអាចកម្មង់ទិញបានក្នុងមួយគ្រួសា ត្រឹមតែ៦បាវ ស្មើនឹង៣០០គីឡូប៉ុណ្ណោះ ហើយមិនអាចទិញលក់បន្ដទេ។ តំលៃនេះមាននៅតែផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ប៉ុណ្ណោះ។ បើក្រុមហ៊ុនដឹកជញ្ជូនមានចំណាប់អារម្មណ៍ ទាក់ទងមកដើម្បីសហកាណ៍ជាមួយផ្សារយើងខ្ញុំដឹកជញ្ជូនជូនពុកម៉ែបងប្អូន។ សូមបងប្អូន Comment លេខទូរស័ព្ទ និងចំនួនអង្ករខាងក្រោម ហើយថ្ងៃទី២០ ពេលរសៀលក្រុមការងារនឹងទាក់ទងដឹកជូនពុកម៉ែបងប្អូន»។

គួរជម្រាបថា ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា គ្រប់សាខាទូទាំងរាជធានីភ្នំពេញ នៅតែបន្ដបើកលក់ទំនិញដូចធម្មតា ហើយចំពោះតម្លៃវិញ ក៏មិនមានការដំឡើងថ្លៃផងដែរ ស្របពេលដែលរាជធានីភ្នំពេញ ត្រូវបាន Lockdown រយៈពេល១៤ថ្ងៃ។ បងប្អូនប្រជាពលរដ្ឋអាចអញ្ជើញទៅទិញ នៅទីតាំងផ្ទាល់នៅគ្រប់សាខាក៏បាន ឬតាមលេខទូរស័ព្ទ ០១១ ៤៤៤ ៤៤៤ ភ្នាក់ងារផ្សារ នឹងដឹកទំនិញដែលលោកអ្នកកុម្មង់ជូនដល់ផ្ទះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក