ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជនជាតិជប៉ុនសញ្ជាតិខ្មែរម្នាក់ត្រូវបានតុលាការកាត់ទោសមួយករណីទៀតបន្ទាប់ពីលួចរត់គេចពីការអនុវត្តទោស

ភ្នំពេញ៖ ពិរុទ្ធជនឈ្មោះ កុនណុ កក្កដា ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិជប៉ុន សញ្ញាតិខ្មែរ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារតាំងពីឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសចំនួន៤ ដែលមានទម្ងន់ទោសពី១ ដល់៤ឆ្នាំ ឥឡូវនេះត្រូវបានតុលាការបើកការស៉ើបអង្កេតមួយបទចោទទៀតបន្ទាប់ពីលួចរត់ពីមន្ទីរពេទ្យគេចការឃុំខ្លួន។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះថា ដោយសារតែមានបញ្ហាសុខភាពពន្ធនាគារបានសម្រេចបញ្ជូនពិរុទ្ឌជនឈ្មោះ កុនណុ កក្កដា ទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែពិរុទ្ធជនរូបនេះបានធ្វើសកម្មភាពលួចរត់គេចខ្លួនពីបន្ទប់ព្យាបាលនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។ តែត្រូវបានសមត្ថកិច្ចអនុវត្តតាមដីកាបញ្ជាឲ្យស្វែងរកចាប់ខ្លួនបាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

បច្ចុប្បន្នជនជាតិជប៉ុនសញ្ជាតិខ្មែររូបនេះត្រូវប្រឈមទៅនឹងបទ «លួចរត់» ក្នុងបទល្មើសព្រហ្មទណ្ឌមួយទៀតនឹងត្រូវបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត។

អយ្យការសាលាដំបូងរាជធានីភ្នំពេញលើកឡើងថា៖ «អំពើគេចចេញពីកន្លែងព្យាបាលរបស់ពិរុទ្ធជននេះ គឺជាបទល្មើសព្រហ្មទណ្ឌ “លួចរត់" ហើយតំណាងអយ្យការក៏បានបើកការស៊ើបសួរតាមរយៈដីកា បញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៣៦ អយឃ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធីរួចហើយផងដែរ»។

ពិរុទ្ធជនឈ្មោះ កុនណុ កក្កដា គឺជាអ្នកជំនួញចលនទ្រព្យជនជាតិជប៉ុនដែលមានរឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងការបោកប្រាស់លើការលក់ដាក់ទ្រព្យនៅប្រទេសជប៉ុនគ្រូជាពាក់ព័ន្ធទៅនឹងការរកស៊ីបោកប្រាស់នៅស្រុកខ្មែរ។

លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមសម្រេចសេចក្ដីចំនួន០៤(បួន)សំណុំរឿង ដោយបាន ផ្តន្ទាទោសដាក់ពន្ធនាគារទៅតាមសំណុំរឿងនីមួយៗពី ០១(មួយ)ឆ្នាំ ទៅ ០៤(បួន)ឆ្នាំ និងពិន័យ ជាប្រាក់ចំនួន ១០០(មួយរយ)លានរៀល ពីបទឆបោក បទឆបោកមានស្ថានទម្ងន់ ទោស បទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន បទធ្វើអាជីវកម្មមូលបត្រដោយ គ្មានអាជ្ញាប័ណ្ណ និងបទសម្អាតប្រាក់ តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៨០ មាត្រា២៣១ មាត្រា ៥២ មាត្រា៣ថ្មី និងមាត្រា២៩ថ្មី១ នៃក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីឧបករណ៍ដែលអាចជួញ ដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហា ជន និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក