អន្តរជាតិ៖ ក្រសួងការបរទេសចិនបានជំរុញឱ្យប្រជាជនចិនរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃអង្គារ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងមួយផ្សេងទៀតដែលអាចមានសមត្ថភាពខ្លាំងជាង "កាំជ្រួចដែលមានល្បឿនលឿន" ដែលទើបនឹងតេស្តមិនដល់មួយសប្តាហ៍ផងនោះ។
ក្រសួងការបរទេសចិនបានលើកឡើងថា ការបាញ់តេស្តមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនេះ ត្រូវការការសិក្សា និងការវិនិច្ឆ័យបន្ថែម ហើយភាគីទាំងអស់មិនគួរប្រញាប់ប្រញាល់ ប្រតិកម្មខ្លាំងពេកនោះទេ។ ប្រទេសចិនសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងមានអត់ធ្មត់ពាក្យសម្ដី និងទង្វើរបស់ពួកគេ រួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ដោយដោះស្រាយបញ្ហាររៀងៗខ្លួនតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ព្រមទាំងជំរុញដំណោះស្រាយនយោបាយលើបញ្ហាឧបទ្វីបកូរ៉េនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin មានប្រសាសន៍ថា ស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េកំពុងកើតឡើងកម្តៅនឹងកាន់តែរសើប។ ប្រទេសចិនតែងតែជឿជាក់ថាក្រុមប្រឹក្សាសន្តិសុខទេ គួរជាអ្នកដើរតួនាទីវិជ្ជមាន និងស្ថាបនា ហើយចាត់វិធានការណាមួយដែលបានធ្វើឡើងដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីប និងជួយភាគីនីមួយៗឱ្យបន្តការសន្ទនាឡើងវិញ។
ជាមួយគ្នានេះផងដែរ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ាន់ប្រមាណដំបូងបានរកឃើញថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់នៅថ្ងៃអង្គារនេះ មានសមត្ថភាពហោះបានជាង ៧០០ គីឡូម៉ែត្រ ជាមួយនឹងរយៈកម្ពស់អតិបរមា ៦០ គីឡូម៉ែត្រ និងក្នុងល្បឿន ១០ ដងនៃល្បឿនសំឡេងគឺ ១២ ៣៤៨ គីឡូម៉ែត្រក្នុងមួយម៉ោង៕