ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការងារអំពាវនាវឲ្យម្ចាស់រោងចក្រសហគ្រាសផ្ដល់ថ្ងៃឈប់សម្រាក១ថ្ងៃដល់កម្មករទៅចាក់វ៉ាក់សាំង

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ត្រូវជំរុញការអប់រំផ្សព្វផ្សាយ ដល់កម្មករនិយោជិតដើម្បីជំរុញពួកគេបានចាក់វ៉ាក់សាំងដូសជំរុញ និងត្រូវសហការជាមួយអាជ្ញាធររៀបចំការចាក់វ៉ាក់សាំងនៅតាមទីតាំងរោងចក្រ សហគ្រាស ឬអនុញ្ញាតឱ្យចាក់តាមទីតាំងដែលបានកំណត់ ដោយឲ្យឈប់សម្រាក១ថ្ងៃដោយមានប្រាក់ឈ្នួល។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើឡើងក្រោយពីរាជរដ្ឋាភិបាលបានចេញសារាចរស្តីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។

ក្រសួងក៏បានបញ្ជាក់ដែរថា ម្ចាស់ឬនាយករោងចក្រ សហគ្រាស ត្រូវបំពេញព័ត៌មាននៃការចាក់វ៉ាក់សាំង ដូសទី១ ទី២ និងដូសជំរុញនានារបស់កម្មករនិយោជិតខ្លួន ទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh ផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានករណីឆ្លងកូវីដ-១៩ក្នុងសហគមន៍មក រដ្ឋាភិបាលបានចេញយន្តការដើម្បីឆ្លើយតបនឹងមេរោគបំលែងថ្មីដោយ ក្នុងសារចរណែនាំលេខ ០១សរ នេះបានណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ព្រមទាំងប្រជាជនទូទៅដោយជំរុញ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ជូនដល់ប្រជាជននៅក្នុងភូមិសាស្ត្រស្ថិតក្រោម សមត្ថកិច្ចរបស់ខ្លួនឱ្យសម្រេចបានឆាប់។

រដ្ឋាភិបាលក៏តម្រូវឱ្យបន្តតាមដាន និងត្រួតពិនិត្យការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃ ជាពិសេសសម្របសម្រួលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងឱ្យត្រូវទៅនឹងស្ថានភាព ជាក់ស្ដែងនៅក្នុងមូលដ្ឋាននីមួយៗ និងការធានាផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់បណ្តារាជធានី-ខេត្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក