ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានព្រះរាជដំណាក់ខេត្តសៀមរាប ស្នើឱ្យអាជ្ញាធរអប្សរាបកស្រាយចំពោះការរៀបចំពិធីនៅតំបន់អង្គរដែលយកមនុស្សស្លៀកពាក់ជាបាគូ តាមទំនៀមព្រះមហាក្សត្រ

សៀមរាប៖ ប្រធានព្រះរាជដំណាក់ខេត្តសៀមរាប កំពុងសួរនាំនិងរង់ចាំការបកស្រាយពីអាជ្ញាធរអប្សរា និងក្រសួងវប្បធម៌ លើពិធីដែលមានមនុស្សស្លៀកពាក់ជាបាគូរៀបចំពិធីនៅតំបន់អង្គរក្រោយពេលបែកធ្លាយព័ត៌មាន និងរូបភាពនៅតាមបណ្ដាញសង្គមហ្វេសបុក។

រូបភាពទាំងនោះគឺទាក់ទងនឹងការរៀបចំពិធីមួយដែលមានមនុស្សស្លៀកពាក់ជាបាគូនៃព្រះបរមរាជវាំងរៀបចំធ្វើពិធីនៅមុខប្រាសាទអង្គរវត្ត និងការរៀបចំពិធីនៅភ្នំបាក់ខែង។

ប្រធានព្រះរាជដំណាក់ខេត្តសៀមរាប លោក អ៉ិន រដ្ឋាសេរី បានឱ្យ EAC News ដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះថា លោកមិនបានដឹងថាអ្នករៀបចំពិធីនេះមានគោលបំណងអ្វីនោះទេហើយក៏គ្មានក្រុមបាគូនៃព្រះបរមរាជវាំងទៅធ្វើពិធីនេះដែរ។ លោកបង្ហាញការមិនពេញចិត្តចំពោះសកម្មភាពនេះនឹងបានស្នើដល់អាជ្ញាធរអប្សរានិងក្រសួងវប្បធម៌ចេញមុខមកបកស្រាយផងដែរ។

លោកថា៖ «ខាងវាំងមិនបានដឹងអីសោះ ដូចជាក្រុមបាគូដែលគាត់នៅប្រចាំការក្នុងព្រះបរមរាជវាំងគឺគាត់អត់ដឹងអីសោះ! តែគាត់ (អ្នករៀបចំ) ថាគាត់ជាពួកបាគូ វាជាបញ្ហាមួយ។ ប្រជាជនគាត់មិនដឹងទេ ពេលឃើញការរៀបចំពិធីធំៗអញ្ចឹងគាត់ចេះតែអបអរសាទរចូលរួម តែវាចម្លែកត្រង់ថាពិធីគាត់ធ្វើហ្នឹងវាដូចជាអារក្សអ្នកតាផងអីផង»។

EAC News នៅមិនអាចសុំការបញ្ជាក់ពីអគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បាននៅឡើយទេ ខណៈអ្នកនាំអ្នកនាំពាក្យ លោក ឡុង កុសល ថាលោកសម្រាកពីការងារមួយរយៈមិនអាចផ្ដល់ព័ត៌មានបាន។

អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ ថាលោកនៅមិនទាន់ដឹងពីករណីនេះនោះទេ ខណៈថាការរៀបចំនេះអាចជាការរៀបចំរបស់ពលរដ្ឋដែលមានជំនឿក្នុងទឹកដីអង្គរ។ លោកទទួលស្គាល់ថាការយកមនុស្សស្លៀកពាក់បាគូគឺពិតជាមិនត្រឹមត្រូវទេចំពោះការរៀបចំពិធីដោយពលរដ្ឋនោះ។

អ្នកតាមដានព្រឹត្តិការណ៍វប្បធម៌ លោក វឌ្ឍនៈ បានឱ្យដឹងថាការរៀបចំពិធីរបស់ពលរដ្ឋដើម្បីជាការដឹងគុណដល់ដូនតាមិនមែនជាបញ្ហាទេ តែរឿងដែលខុសឆ្គងគឺការយកមនុស្សតែងជាបាគូដែលជាអ្នករៀបចំពិធីសម្រាប់ព្រះមហាក្សត្រយកទៅរៀបចំពិធីឱ្យខ្លួន និងការបំពារបំពានលើរូបចម្លាក់ដែលព្រះមហាក្សត្រគោរពបូជាថែមទៀត។ លោកបន្ថែមថាតាមរយៈការតាមដានរបស់លោកគឺ២ដងហើយដែលមានការប្រារព្ធពិធីដែលយកមនុស្សស្លៀកពាក់បាគូមកធ្វើពិធីសាសនានៅតំបន់អង្គរ គឺម្ដងនៅក្នុងអំឡុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ កាលពីឆ្នាំ២០១៩ និងម្ដងទៀតនៅលើភ្នំបាក់ខែងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២១។

លោកថា៖ «ពិធីគាត់ធ្វើគឺយើងមិនមានបញ្ហាជាមួយទេ! យើងចូលរួមត្រេកអរដើម្បីធ្វើទៅជាការអបអរជាសេចក្ដីសុខសប្បាយ រក្សានូវប្រពៃណីទំនៀមទម្លាប់វប្បធម៌។ ប៉ុន្ដែយើងមិនអាចធ្វើឱ្យលើសលស់រហូតដល់យើងធ្វើទៅដោយមិនដឹងថា ឋានៈយើងជាអី ហើយយើងធ្វើពិធីក្នុងកម្រិតណាមួយ ហើយអ្នកណាជាអ្នកចូលរួម។ ព្រោះខ្មែរយើងមានសេចក្ដីថ្លៃថ្នូរមួយគឺឋានានុក្រមទាបខ្ពស់ រាស្ត្រ មន្ត្រី ឧត្តមមន្ត្រី ព្រះមហាក្សត្រ គឺបែងចែកដាច់ស្រឡះតែម្ដង មិនអាចឱ្យលូកឡំគ្នាទេ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក