ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ប្រកាសទីតាំងហានិភ័យចំនួន៧

ភ្នំពេញ : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៧រួមមាន៖

១,ហាង​ បេប៊ីអោតឡេត (Baby Outlet) ដែលមានទីតាំងស្ថិតនៅផ្លូវ២៨៩ ផ្ទះលេខ៣៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧:១៤នាទី ដល់ម៉ោង១៧:១៩នាទី មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានចូលទៅទិញរបស់នៅទីតាំងខាងលើនេះហើយបានប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយ១នាក់ និងអ្នកផ្ដល់សេវា២នាក់។


២,កន្លែងទិញលក់ម៉ូតូ (រោងកុនគីរីរម្យ) ឈ្មោះ "ដាន ចំណាន"​ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៦៨ ផ្លូវ២៧៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ ជាអ្នកលក់នៅទីតាំងខាងលើនេះ។


៣,ធនាគារស៊ិនហាន សាខាមុនីវង្ស (Shinhan​ Bank) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ​៤២៣-៤២៥ មហាវិថីព្រះមុនីវង្ស (៩៣)​ កែងផ្លូវ១៩៨ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ ជាបុគ្គលិកធ្វើការខាងផ្នែកប្រាក់កម្ចី នៅទីតាំងខាងលើនេះ។


៤,កាហ្វេដូងវីនវីនដេប៉ូសាខាទី៣​ (ក្រោយ​សាលាវ៉ាន់ដា) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ ទៅទិញកាហ្វេនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃក្នុងចន្លោះម៉ោង១០​ ទៅម៉ោង១១ព្រឹកហើយអ្នកលក់នៅទីតាំងខាងលើនេះមិនទាន់បានយកសំណាកនៅឡើយទេ។


៥,វត្តទួលសង្កែ ដែលមានទីតាំងស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ ទៅចាក់វ៉ាក់សាំងដូសទី១ នៅទីតាំងខាងលើនេះនៅលេខរៀងទី046689។


៦,ហាងលក់ខោអាវ PADINI Concept Store ជាន់ក្រោមក្នុងផ្សារទំនើប ​Aeon2 ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង១៥:៤២នាទី ដល់ម៉ោង ១៥:៥៤នាទី មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ ទៅទីតាំងខាងលើនេះហើយបានប៉ះពាល់ជាមួយមនុស្ស៣នាក់ដែលធ្វើការនៅក្នុងហាងនេះ។


៧,ឱសថស្ថានអរុណរស្មីថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 15BE0 ​ផ្លូវលេខ២៨៤ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ ចំនួន០៦នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។


អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៧នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក