ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ "ការរៀបចំសម័យកាលថ្មី ក្រោយវិបត្តិកូវីដ តួនាទីរបស់អាស៊ីក្នុងការស្តារពិភពលោកឡើងវិញ" នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ រៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ។
ក្នុងសន្និសីទនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាគន្លឹះ ហើយក៏បានឆ្លើយនឹងសំណួររបស់អ្នករៀបចំកម្មវិធីពាក់ព័ន្ធសេដ្ឋកិច្ចកម្ពុជា និងបញ្ហាតំបន់មួយចំនួនផងដែរ។
ខាងក្រោមនេះ ជាសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងសន្និសីទនាព្រឹកមិញនេះ៖