ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋចេញថ្លៃអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានរបស់ពលរដ្ឋរហូតដល់ចុងឆ្នាំ២០២៣

ភ្នំពេញ៖ សាច់ ស៊ុត ត្រីទឹកសាបនិងទឹកប្រៃទាំងស្រស់និងកែច្នៃទាំងអស់ ជាមួយនឹងគ្រឿងទេសដែលមានដូចជាស្ករ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ គ្រប់ប្រភេទនឹងត្រូវរដ្ឋជួយចេញថ្លៃអាករលើតម្លៃបន្ថែម (VAT) រហូតដល់ចុងឆ្នាំ២០២៣ ដោយថាដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្នុងប្រកាសស្ដីពីការចាត់ជាបន្ទុករដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានកំណត់ថា អាហារជាមូលដ្ឋាន ដែលសំដៅសាច់សត្វ និងគ្រឿងទេសទាំងអស់នេះនឹងត្រូវចាត់ជាបន្ទុករដ្ឋនូវអាករលើតម្លៃបន្ថែមសម្រាប់រយៈពេល២ឆ្នាំគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចក៏បានលើកឡើងផងដែរថា ការចេញថ្លៃអាករនេះគឺមិនរាប់បញ្ជូលការផ្គត់ផ្គង់អាហារដោយភោជនីយដ្ឋាននោះទេ។

អាករលើតម្លៃបន្ថែម (VAT) គឺជាប្រភេទពន្ធប្រយោល ដែលរដ្ធដកហូតប្រយោលពីអ្នកប្រើប្រាស់ តាមរយៈអ្នកផ្គតផ្គង់ក្នុងបុគ្គលជាប់អាករ។ អត្រា0%សម្រាប់ការនាំចេញ ឬផ្គត់ផ្គង់ក្រៅកម្ពុជា និងអត្រា១០%សម្រាប់ការផ្តត់ផ្គង់ក្នុងស្រុក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក