ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក គួច ចំរើន ពញ្ញាក់អារម្មណ៍ពលរដ្ឋយកចិត្តទុកដាក់ចំពោះឥរិយាបទបោះចោលសំរាមតាមរយៈការសរសេរផ្ទាល់ដៃ

ព្រះសីហនុ៖ តាមរយៈការសរសេរខ្លីតែមានអត្ថន័យគ្រប់គ្រាន់បញ្ជាក់អំពីទុក្ខលំបាករបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបំពេញការងារជាអ្នកប្រមូលសំរាមនៅខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ លោកអភិបាលខេត្តព្រះសីហនុ បានសរសេរផ្ទាល់ដៃ អមនឹងរូបភាពមួយចំនួន សំណូមពរពលរដ្ឋគ្រប់រូបយកចិត្តទុកដាក់លើការបោះចោលសំរាមបានត្រឹមត្រូវក្រោយ បរិភោគអាហារ ឬប្រើប្រាស់ផលិតផលប្លាស្ទិចរួច។

ត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយអត្ថបទនិយាយអំពីបញ្ហាសំរាមរបស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ត្រូវបានផ្សព្វផ្សាយលើគេហទំព័រហ្វេសផ្លូវការរបស់លោក នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋជាច្រើននាក់បានបង្ហាញអំពីការគាំទ្ររបស់ខ្លួនតាមរយៈការ Like និងShares។ ការសរសេរផ្ទាល់របស់អភិបាលខេត្តព្រះសីហនុ បានបង្ហាញទាំងការមិនយកចិត្តទុកដាក់ក្នុងបោះចោលសំរាមមិនបានត្រឹមត្រូវរបស់ប្រជាពលរដ្ឋភាគច្រើន និងទុក្ខលំបាករបស់ក្រុមការងារដែលបំពេញភារៈជាអ្នកប្រមូលសំរាម ដែលត្រូវប្រឈមទាំងកត្តាអាកាសធាតុ និងសុខភាពជាដើម។

លោក គួច ចំរើន បានសរសេររៀបរាប់ថា៖ «អ្នកពង្រាយ សប្បាយផង ឆ្អែតផង ហើយទៅបាត់ ឯអ្នកសំអាត ហត់ផង ក្ដៅផង ឃ្លានផង ហើយបើយឺតយ៉ាវ គេស្ដីឱ្យទៀត។ ក្រោមមេឃតែមួយ ទាំងផល ទាំងកម្ម ពិតជាខុសគ្នាមែន»។

ការបង្ហាញក្តីបារម្ភអំពីបញ្ហាសំរាមនៅខេត្តព្រះសីហនុនាពេលនេះ បានបញ្ជាក់អំពីភាពស្របគ្នានឹងកំណើននៃចំនួនភ្ញៀវទេសចរណ៍មកកម្សាន្តនាខេត្តជាប់មាត់សមុទ្រមួយនេះ។ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កន្លងមកនេះ អាជ្ញាធរខេត្តព្រះសីហនុធ្លាប់បានបញ្ជាក់ថា ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តផ្សេងៗរង់ចាំឆ្លងឆ្នាំសកល ដោយកម្សាន្តតាមបណ្តោយឆ្នេរសមុទ្រ ចាប់ពីឆ្នេរអូឈើទាល២ រហូតដើមឈើចាំស្នេហ៍ មានចំនួនប្រមាណ ៥២ ៧១៧នាក់ ហើយចំនួននេះមានការកើនឡើងច្រើន បើធៀបនឹងចំនួនភ្ញៀវដែលមកលេងកម្សាន្តនាពិធីបុណ្យអុំទូក ឆ្នាំ២០២១។

បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន នៅឆ្នាំ២០១៩ បានបញ្ជាក់ថា សំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជាបានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាព និងសេដ្ឋកិច្ច ព្រមទាំងការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ ព្រមទាំងការខ្វះខាតចំណេះដឹងក្នុងការញែកសំរាមផងដែរ។ ឯការចោលសំណល់រឹងនៅទីលានចាក់សំរាម ក៏មានការកើនឡើងរហូត ៥ដង ចាប់ពី ៣១៨ ០០០ តោននៅឆ្នាំ២០០៤ ដល់១,៧ លានតោននៅឆ្នាំ២០១៨៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក