ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលរាជធានីភ្នំពេញ៖ អ្នកដែលមិនព្រមចាក់វ៉ាក់សាំងដូសទី៣នឹងមិនអនុញ្ញាតឱ្យចូលទីតាំងអាជីវកម្មនានាក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចឱ្យទីតាំងនានាដែលរួមមានអង្គភាពរដ្ឋក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ផ្សារ ភោជនីយដ្ឋាន ម្ចាស់មណ្ឌលកម្សាន្តទេសចរណ៏ មនុស្សពេញវ័យទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យពង្រឹងការពិនិត្យមើលបណ្ណចាក់វ៉ាក់សាំងចំពោះអតិថិជននិងអ្នកដែលចូលទីតាំងរបស់ខ្លួន ដោយថាអ្នកដែលគ្មានប័ណ្ណចាក់វ៉ាក់សាំង ឬអ្នកដែលមានបានចាក់វ៉ាក់សាំងហើយតែដល់ពេលដែលត្រូវចាក់ដូសទី៣ តែមិនព្រមចាក់នឹងមិនត្រូវអនុញ្ញាតអោយចូលទៅក្នុងទីតាំងរបស់ខ្លួននោះទេ។

ក្នុងសេចក្ដីណែនាំចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានជំរុញឲ្យអង្គភាពនិងគ្រប់វិស័យទាំងអស់ចូលរួមក្នុងការផ្សព្វផ្សាយច្រើនរំលឹកទៅដល់មន្ត្រីរាជការបុគ្គលិកក្រោមឱវាទនិងប្រជាពលរដ្ឋទូទៅអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងកូវីដ-១៩។ សាលារាជធានីភ្នំពេញក៏ជម្រុញដល់ពលរដ្ឋទាំងអស់ឲ្យនាំកូនចៅទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នានៅតាមទីតាំងដែលសាលារាជធានីភ្នំពេញបានកំណត់។

សាលារាជធានីភ្នំពេញបានបញ្ជាឲ្យអង្គភាពក្រោមឱវាទ គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស និងអាជីវកម្មទាំងអស់ត្រូវស្រង់ស្ថិតិនិងធ្វើបច្ចុប្បន្នភាពអំពីចំនួនអ្នកដែលបានចាក់វ៉ាក់សាំងរបស់មូលដ្ឋានជំរុញនៅក្នុងអង្គភាព ឬក៏ទីតាំងរបស់ខ្លួននិងជំរុញដល់អ្នកដែលមិនទាន់បានចាក់ត្រូវតែត្រូវចាក់ឲ្យបានគ្រប់គ្នា ខណៈត្រូវពង្រឹងការពិនិត្យបណ្ណចាក់វ៉ាក់សាំងនៅតាមទីតាំងរបស់ខ្លួនផងដែរ។

សាលារាជធានីលើកឡើងថា៖ «ម្ចាស់ទីតាំងទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រូវពង្រឹងការត្រួតពិនិត្យសុពលភាពបណ្ណចាក់វ៉ាក់សាំង កូវីដ-១៩ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ មុនពេលអនុញ្ញាតឱ្យបុគ្គល ឬអតិថិជន ចូលក្នុងអង្គភាព ឬទីតាំងរបស់ខ្លួន។ ក្នុងករណីពិនិត្យឃើញបុគ្គលណាមួយ ឬអតិថិជនណាមួយ គ្មានបណ្ណចាក់វាក់សាំង ឬមិនព្រមបង្ហាញបណ្ណចាក់វាក់សាំង ឬប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងដែលមានគម្លាតរយៈពេល លើសពី៤ខែ ក្រោយពេលចាក់វាក់សាំងដូសទី១ ឬលើសពី៦ខែ ក្រោយពេលចាក់វ៉ាក់សាំងដូស ទី២ ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យចូលក្នុងអង្គភាព ឬទីតាំងរបស់ខ្លួនឡើយ ហើយត្រូវណែនាំ ឱ្យពួកគេរូសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ឱ្យបានទាន់ពេលវេលា» ។

សាលារាជធានីភ្នំពេញក៏ជំរុញដល់ពលរដ្ឋទាំងអស់ឲ្យធ្វើការពិនិត្យតាមដានសុខភាពខ្លួនឯងហើយបើមានករណីសង្ស័យពាក់ព័ន្ធនិងអ្នកជម្ងឺកូវីដ-១៩ បម្លែងថ្មីអូមីក្រុង ត្រូវផ្ដល់ដំណឹង ជូនអាជ្ញាធរមូលដ្ឋានដើម្បីឲ្យក្រុមគ្រូពេទ្យទៅយកសំណាក PCR ហើយក្នុងពេលរង់ចាំលទ្ធផលអ្នកនោះមិនត្រូវចាកចេញពីទីតាំងដែលខ្លួនកំពុងស្នាក់នៅនោះទេ។

ជាងនេះទៀតរដ្ឋបាលរាជធានីភ្នំពេញក៏បានបញ្ជាដល់មន្ត្រីអាជ្ញាធរថ្នាក់ក្រោម ឲ្យយកចិត្តទុកដាក់ជាមួយនឹងការជំរុញវិធានការសុខាភិបាល វិធានការ ៣ការពារ ៣កុំ ហើយបើក្នុងករណីរកឃើញបុគ្គលណាបានបំពានទៅលើវិធានការសុខាភិបាលទាំងអស់នេះគឺត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាលនិងទណ្ឌកម្មច្បាប់រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើសនៃវិធានការនេះផងដែរ។

ការចេញវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញនៅពេលនេះគឺបន្ទាប់ពីកម្ពុជាបានរកឃើញករណីឆ្លងជាសហគមន៍នៃជំងឺកូវីដ-១៩ អូមីក្រុង ចំនួន ១៤ករណីហើយមកដល់ថ្ងៃទី១០ ខែមករា ខណៈដែលប្រមុខរដ្ឋាភិបាលបានជំរុញឲ្យពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាដើម្បីធានាប្រព័ន្ធភាពស៊ាំនិងការពារពីការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ បម្លែងថ្មីនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក