វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

វេជ្ជបណ្ឌិតម៉ាឡេស៊ីម្នាក់ ត្រូវចាប់ខ្លួនក្រោយ ចេញប័ណ្ឌវ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយដល់អ្នកអត់ចាក់វ៉ាក់សាំង

TERENGGANU៖ ប៉ូលិសក្នុងរដ្ឋ Terengganu នៃប្រទេសម៉ាឡេស៊ី បានចាប់ខ្លួនវេជ្ជបណ្ឌិតគ្លីនិកឯកជនម្នាក់ ដែលសង្ស័យថាបានចេញប័ណ្ឌដែលបញ្ជាក់ថាបានចាក់វ៉ាក់សាំងកូវីដ-១៩ក្លែងក្លាយ។

មេប៉ូលិសខេត្ត Terengganu លោក Rohaimi Md Isa បាននិយាយថា តាមរយៈការស៊ើបអង្កេតបឋមបានបង្ហាញថា មនុស្សប្រមាណ ១ ៩០០នាក់ត្រូវបានគេរកឃើញថាជាប់ពាក់ព័ន្ធជាមួយគ្លីនិក តែលោកនៅមិនទាន់អាចបញ្ជាក់បានទេថាមានមនុស្សប៉ុន្មាននាក់ដែលមិនបានចាក់វ៉ាក់សាំងប៉ុន្តែបានទទួលបានប័ណ្ឌវ៉ាក់សាំងក្លែងក្លាយ។

គាត់បានប្រាប់អ្នកយកព័ត៌មានថា៖ «សម្រាប់ដែលចង់បានប័ណ្ឌចាក់វ៉ាក់សាំងក្លែងក្លាយនេះត្រូវបង់ប្រាក់ពី៤០០រីងហ្គីត ទៅ៦០០រីងហ្គីតដែលស្មើរនឹង៩៥ដុល្លារ ទៅ១៤៣ដុល្លារ» ។

បន្ថែមពីនេះអ្នកដែលជួយរកភ្ញៀវមកឲ្យគ្លីនីកនឹងទទួលបានកម្រៃជើងសារចំនួន៥០រីងហ្គីត ស្មើរនឹងប្រមាណ១២ដុល្លារដើម្បីផ្សព្វផ្សាយសេវាកម្មរបស់គាត់។

អាជ្ញាធរជឿថាក៏មានប្រជាជនមកពីរដ្ឋផ្សេងក្រៅពី Terengganu ដែលបានទៅធ្វើប័ណ្ឌវ៉ាក់សាំងក្លែងក្លាយនេះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក