លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋបាលខេត្តតាកែវ សម្រេចផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មការលក់ដូរនៅក្នុងផ្សារសំរោងយ៉ោង

តាកែវ : នៅនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវ លោក អ៊ូច ភា ចេញសេចក្ដីសម្រេចផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មការលក់ដូរនៅក្នុងផ្សារសំរោងយ៉ោង ស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ជាបណ្តោះអាសន្ន។

រដ្ឋបាលខេត្តតាកែវ បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋក្នុងស្រុកនេះមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

រដ្ឋបាលខេត្តបានបន្តទៀតថា លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តនិងលោកអភិបាលនៃគណៈអភិបាលស្រុកបាទីត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក