ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ផ្លែមៀនកម្ពុជាទទួលជោគជ័យលើការត្រួតពិនិត្យគុណភាពនាំចេញទៅប្រទេសចិន

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រកាសអំពីលទ្ធផលនៃការបញ្ចប់នីតិវិធីតេស្តនិងត្រួតពិនិត្យគុណភាពផ្លែមៀនកម្ពុជាសម្រាប់នាំចេញទៅប្រទេសចិន កាលពីអំឡុងថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ កន្លងមក ថាលទ្ធផលនៃការវាយតម្លៃកាលពីពេលថ្មីៗនេះទទួលបានផលវិជ្ជមានស្របតាមការរំពឹងទុកដែលខាងភាគីចង់នាំចេញផ្លែមៀនទៅកាន់ទីផ្សារប្រទេសចិន។

ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងមកនេះបានបញ្ជាក់ថា រយៈពេលបីថ្ងៃ ពីថ្ងៃទី៤ រហូតថ្ងៃទី៦ ខែមករា ដើមឆ្នាំ២០២២នេះ ខាងរដ្ឋបាលគយប្រទេសចិនបានធ្វើវិភាគហានិភ័យ និងត្រួតពិនិត្យផ្លែមៀនរបស់កម្ពុជាតាមរយៈប្រព័ន្ធវីដេអូ ខណៈមន្រ្តីតំណាងស្ថានទូតចិនប្រចាំកម្ពុជា និងមន្ត្រីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា បានចុះទៅត្រួតពិនិត្យកិច្ចការនេះដល់ទីតាំងផ្ទាល់។

ក្រុមការងារជំនាញរបស់ចិន និងកម្ពុជាបានចុះទៅពិនិត្យចម្ការផ្លែមៀននាខេត្តប៉ៃលិន និងខេត្តបាត់ដំបងចំនួន ៣កន្លែង ហើយពិនិត្យរោងចក្រ វេចខ្ចប់២កន្លែង នៅខេត្តប៉ៃលិននិងខេត្តកំពង់ស្ពឺ ព្រមទាំងមន្ទីរពិសោធន៍ភូតគាមអនាម័យ និងមន្ទីរពិសោធន៍គុណភាពសុវត្ថិភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាផងដែរ។

ផ្អែកតាមព័ត៌មានខាងលើ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា៖ «ស្ថាប័នទទួលបន្ទុកកិច្ចការខាងលើ (ពិនិត្យគុណភាពផ្លែមៀន) នៃប្រទេសទាំងពីរមានប្រសាសន៍ថា ការវាយតម្លៃលើកនេះទទួលបានជោគជ័យពេញលេញ និងសម្រេចបានលទ្ធផលដូចការរំពឹងទុក»។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធៀន ធ្លាប់បានថ្លែងអះអាងក្នុងពិធីសម្ពោធផ្លូវជាតិលេខ ១១ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ កន្លងមកថា ភាគីចិនបានធ្វើការសម្រេចចិត្តសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈវីដេអូពីចម្ងាយ។ លោកថាសកម្មភាពនេះជាវិធានការសំខាន់មួយតបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើរដ្ឋាភិបាលចិនជួយបើកទីផ្សារសម្រាប់ផ្លែមៀនរបស់កម្ពុជា នៅក្នុងជំនួបពិភាក្សាជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

បើតាមអគ្គនាយកដ្ឋានកសិកម្ម បច្ចុប្បន្ននេះផ្ទៃដីដាំមៀនប៉ៃលិន មានចំនួនប្រមាណ៨ពាន់ហិកតា ដែលភាគច្រើនដាំដុះនៅខេត្តមួយចំនួនដូចជា ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។ ដោយឡែកស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីអំឡុងដើមខែធ្នូ ឆ្នាំ២០២១ បានប្រកាសថា រយៈពេល ១០ខែ នាឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជាមានទឹកប្រាក់កើនដល់ ៨,៩៣១លានដុល្លារអាមេរិក ហើយចំនួននេះបានបញ្ជាក់អំពីកំណើន ៣៨,៥៦% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២០។ ក្នុងនោះទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួនប្រមាណ ១ ២២២លានដុល្លារអាមេរិក មានកំណើន៤៩% ចំណែកឯទំហំនៃការនាំចូលពីប្រទេសចិនមកកាន់កម្ពុជាវិញមានចំនួនប្រមាណ ៧ ៧០៩ លានដុល្លារអាមេរិក ដែលបញ្ជាក់អំពីកំណើន ៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក