ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អង់គ្លេសប្ដេជ្ញាធ្វើការជាមួយកម្ពុជាដែលជាប្រធានអាស៊ានដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់

ភ្នំពេញ៖ អនុរដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេសលោកស្រី Amanda Milling បានលើកឡើងថាក្នុងជំនួបរវាងលោកស្រីនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីព្រឹកមិញ ភាគីទាំងពីរបានប្ដេជ្ញាធ្វើការយ៉ាងជិតស្និតជាមួយគ្នាក្នុងពេលដែលកម្ពុជាធ្វើប្រធានអាស៊ានឆ្នាំនេះ ដោយធ្វើឱ្យប្រសើរឡើងវិញនៃការធ្វើពាណិជ្ជកម្ម និងដោះស្រាយបញ្ហាប្រឈមធំៗក្នុងតំបន់។

លោកស្រី Amanda Milling បានសរសេរក្នុង Twitter របស់អ្នកស្រីយ៉ាងដូច្នេះថា៖ «រីករាយដែលបានជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ ក្នុងនាមជាដៃគូសន្ទនាថ្មី យើងប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតនៅក្នុងតំបន់ ជំរុញពាណិជ្ជកម្ម និងផ្តល់អ្នកជំនាញរបស់ចក្រភពអង់គ្លេសក្នុងការកសាងឱ្យកាន់តែប្រសើរឡើងវិញ» ។

លោកស្រីមិនបានបញ្ជាក់ពីបញ្ហាប្រឈមក្នុងតំបន់ដែលពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានោះទេ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរនៅលើហ្វេសបុកផេករបស់លោកដោយបានលើកឡើងថា កម្ពុជានិងចក្រភពអង់គ្លេសមានទស្សនៈ និងចក្ខុវិស័យស្រដៀងគ្នាច្រើនសម្រាប់ការអភិវឌ្ឍ។ លោកបានបញ្ជាក់ថាកិច្ចប្រជុំកាលពីព្រឹកមិញ ភាគីទាំងពីរបានលើកឡើងពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការចាប់យកឱកាសដើម្បីការស្តារឡើងវិញឱ្យកាន់តែប្រសើរ បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស។ លោកក៏បានប្រកាសថាអាស៊ានបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនភាពជិតស្និតជាមួយចក្រភពអង់គ្លេស។

លោកស្រី Amanda Milling បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជាកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ដែលនេះត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីចក្រភពអង់គ្លេសចាប់តាំងពីចក្រភពអង់គ្លេសក្លាយជាដៃគូសន្ទនាអាស៊ានកាលពីឆ្នាំ២០២១។

ក្នុងដំណើរទស្សនកិច្ចប៉ុន្មានថ្ងៃមកនេះលោកស្រីបានធ្វើដំណើរជួបជាមួយមន្ត្រីរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ ការជំរុញពាណិជ្ជកម្ម ការដោះស្រាយវិបត្តិកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនាអាស៊ានផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក