ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: ប្រធានសភាអឺរ៉ុបលោក David Sassoli ទទួលមរណៈភាពក្នុងជន្មាយុ ៦៥ឆ្នាំ

អន្តរជាតិ៖ ប្រធានសភាអឺរ៉ុបលោក David Sassoli ដែលជាសង្គមនិយមអ៊ីតាលី និងជាអតីតអ្នកកាសែត បានទទួលមរណៈភាពកាលពីថ្ងៃអង្គារនៅក្នុងមន្ទីរពេទ្យក្នុងប្រទេសអ៊ីតាលី ក្នុងអាយុ៦៥ឆ្នាំ។ នេះបើតាមអ្នកនាំពាក្យនិងការិយាល័យរបស់គាត់បានប្រកាស។

លោក David Sassoli ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីខែមុន ដោយសារប្រព័ន្ធរាង្គកាយរបស់លោកចុះខ្សោយខ្លាំង។

គាត់បានធ្វើជាប្រធានសភាអឺរ៉ុបដែលមានអាសនៈចំនួន៧០៥ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩។ អាណត្តិរបស់លោក Sassoli នឹងត្រូវផុតកំណត់នៅខែនេះ ខណៈគាត់បាននិយាយថាគាត់នឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញទេ។

សមាជិកសភាម៉ាល់តា Roberta Metsola មកពីគណបក្សអភិរក្សនិយមអឺរ៉ុប (EPP) ត្រូវបានគេរំពឹងថានឹងក្លាយជាបេក្ខជនសម្រាប់មុខតំណែងនេះ។

ប្រធានគណៈកម្មការអឺរ៉ុប Ursula van der Leyen ដែលជាប្រធានស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបបានគោរពវិញ្ញាណក្ខន្ធលោក Sassoli ដោយនិយាយថាលោកស្រីមានការសោកស្ដាយយ៉ាងខ្លាំងមរណភាពរបស់លោក Sassoli ដោយថាលោកគឺជាអ្នកសារព័ត៌មានដែលមានចិត្តអាណិតអាសូរ ជាប្រធានសភាអឺរ៉ុបដ៏ឆ្នើម និងជាមិត្តជាទីស្រឡាញ់។

អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ក៏បានផ្ញើសាររំលែកទុក្ខផងដែរ ដោយនិយាយថា គាត់មានការសោកស្ដាយដែលបានឮពីការស្លាប់របស់លោក David Sassoli ដែលជាអ្នកគាំទ្រសម្រាប់លទ្ធិប្រជាធិបតេយ្យ និងកិច្ចសហប្រតិបត្តិការ NATO-EU ។

អ្នកនយោបាយអ៊ីតាលីនៅភាគីជាច្រើនបានបង្ហាញការគោរពវិញ្ញាណក្ខន្ធលោក Sassoli។

នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បាននិយាយថា ការស្លាប់របស់លោក Sassoli គឺគួរឱ្យតក់ស្លុត និងបានសរសើរគាត់ថាជាអ្នកគាំទ្រអឺរ៉ុបយ៉ាងជ្រាលជ្រៅ។ គាត់ជានិមិត្តរូបនៃតុល្យភាព មនុស្សធម៌ និងចិត្តសប្បុរស។ គុណសម្បត្តិទាំងនេះតែងតែត្រូវបានទទួលស្គាល់ដោយសហសេវិកទាំងអស់ពីគ្រប់តួនាទីនយោបាយ និងគ្រប់ប្រទេសនៅអឺរ៉ុប។

អតីតនាយករដ្ឋមន្ត្រី Enrico Letta ដែលជាប្រធានគណបក្សប្រជាធិបតេយ្យ បានហៅលោក Sassoli ថា «ជាមនុស្សដែលមានចិត្តទូលាយមិនធម្មតា ជាអ្នកស្រលាញ់អឺរ៉ុប ជាមនុស្សឺដែលមានទស្សនៈវិស័យ និងគោលការណ៍» ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក